ក្ដៅៗ! Zidane ត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីទៅជំនួសតំណែង Pochettino នៅ PSG

12550
  • អតីតគ្រូបង្វឹកក្លិប Real Madrid រំភើបចិត្តក្នុងការទៅកាន់តំណែងនៅក្រុមយក្សនៃក្របខណ្ឌ Ligue 1។
    លោក Zinedine Zidane គឺជាគ្រូបង្វឹកដែលក្លិបអ្នកមាន Paris Saint-Germain ចង់មកជំនួសកន្លែងអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino ដែលគ្រោងចាកចេញនាពេលខាងមុខ នេះបើយោងតាមសារព័ត៌មានបារាំង Le Parisien ។
    អតីតគ្រូបង្វឹកមាន់ខ្នាយមាស Tottenham Hotspur លោក Pochettino ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ក្នុងការទទួលយកការងារជាអ្នកចាត់ការនៅក្លិបបិសាចក្រហម Manchester United ដែលលោក Zidane បានបដិសេធទៅរួចហើយ ក្រោយពីក្លិបអង់គ្លេសបានបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែង បន្ទាប់ដឹកនាំក្រុមបរាជ័យជាបន្តបន្ទាប់។
    ផ្ទុយទៅវិញ អតីតគ្រូបង្វឹក Real Madrid វ័យ ៤៩ឆ្នាំរូបនេះ ចង់មកដឹកនាំនៅ PSG ដោយលោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយម្ចាស់ក្លឹបនៃប្រទេសកាតា។ តែទោះជាយ៉ាងណា គិតត្រឹមពេលនេះមិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ពីការផ្លាស់ប្ដូរនេះនៅឡើយនោះទេ ដោយមានត្រឹមតែពាក្យចរចាអារ៉ាមប៉ុណ្ណោះ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី