Juventus គ្រោងទិញ Lukaku ដើម្បីយកទៅជំនួសខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនម្នាក់នៅរដូវកាលក្រោយ

6297

Romelu Lukaku មិនទាន់បង្ហាញពីគុណភាពរបស់ខ្លួននៅក្នុងប្រព័ន្ធលេងរបស់គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹបបីសាចក្រហម Manchester United លោក Ole Gunnar Solskjaer នៅឡើយទេក្នុងការប្រកួត ២ លើកកន្លងមកនេះ ។

Image result for Romelu Lukaku

លោក Paul McGrath បាននិយាយនៅលើគេហទំព័រ Sky Sports ថា៖ ” Pogba នឹងមិនទៅណាទេ ប៉ុន្តែ Lukaku អាច ។ ខ្ញុំគិតថាវានឹងក្លាយជាបញ្ហាធំជាង ប្រសិនបើពួកគេលក់ Pogba ។ រក្សា Pogba ជាយូរថ្ងៃបន្តទៀត គាត់នឹងក្លាយជាកីឡាករដ៏សំខាន់ម្នាក់ ។ ខ្ញុំកំពុងថែរក្សា Pogba ខ្ញុំកំពុងលក់ Lukaku ដោយចេញពីចិត្ត ។ ពួកគេអាចរកប្រាក់បានច្រើនតាមដែលពួកគេចង់បាន ខ្ញុំមិនអនុញ្ញាតឱ្យ Pogba ទៅកន្លែងណាផ្សេងនោះទេ ។ ខ្ញុំគិតថាគាត់ជាកីឡាករល្អ ។ ខ្ញុំគិតថារូបគេនឹងស្ថិតក្នុងចំណាត់ថ្នាក់ផ្សេងៗគ្នា នៅ ៤ ឬ ៥ សប្តាហ៍ទៀតសម្រាប់ក្លឹប Manchester United ។ Lukaku ទេ ខ្ញុំមិនមានគាត់ទេ ” ។

Image result for Romelu Lukaku

យោងតាមរបាយការណ៍ចុងក្រោយបំផុតក្នុងរយះពេលថ្មីៗនេះសមាជិកក្រុមជម្រើសជាតិប៊ែលហ្សិកវ័យ ២៥ ឆ្នាំ Lukaku កំពុងត្រូវបានទទួលចំណាប់អារម្មណ៍ពីក្រុមយក្សរបស់អ៊ីតាលីក្លឹបសេះបង្កង់ Juventus ។ ស្របពេលដែលក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះកំពុងសម្លើងមើលខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះដើម្បីយកទៅជំនួសរយៈពេលវែងសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិក្រូអាតកីឡាករ Mario Mandzukic ផងដែរ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី