តាមពិតទៅ Sir Alex គ្មានឥទ្ធិពលអ្វីទេនៅក្លិប Man Utd មិនដូចអ្នកគាំទ្រគិតនោះទេ

14585
  • អតីតតារាបាល់ទាត់ Manchester United លោក Mikael Silvestre បានអះអាងថា លោក Sir Alex Ferguson នឹងមិនត្រូវបានពិគ្រោះយោបល់ក្នុងការសម្រេចចិត្តជួលអ្នកចាត់ការរបស់ក្លឹបឡើយ។
    ខណៈដែលអតីតគ្រូបង្វឹកលោក Ferguson នៅតែជាតួអង្គដ៏មានប្រជាប្រិយភាពសម្រាប់ក្លិប Manchester United តែលោក Silvestre បាននិយាយថា អតីតកំពូលអ្នកចាត់ការរូបនេះ មានឥទ្ធិពលតិចតួចណាស់នៅក្នុងក្លិបនាពេលបច្ចុប្បន្ននេះ។
    អតីតខ្សែការពាររបស់បិសាចក្រហមបាននិយាយទៅកាន់ការសែត L’Equipe ថា៖ “ឥទ្ធិពលរបស់ (លោក Ferguson) មានតិចតួចបំផុត។ គាត់ជាផ្នែកមួយនៃក្រុមប្រឹក្សាភិបាល ប៉ុន្តែគាត់មិនត្រូវបានពិគ្រោះអំពីការផ្លាស់ប្តូរគ្រូបង្វឹកទេ”។
    លោក Silvestre បន្តថា៖ “ពេលវេលាចុងក្រោយដែលគាត់មានឥទ្ធិពលលើការមកដល់របស់គ្រូបង្វឹក គឺនៅជាមួយ David Moyes (ក្នុងឆ្នាំ ២០១៣)។ គាត់នៅឆ្ងាយពីប្រតិបត្តិការ។ គាត់ពិតជាមានទំនាក់ទំនងដ៏ជិតស្និតជាមួយ Ole ប៉ុន្តែគាត់នៅតែនៅពីក្រោយការសម្រេចចិត្ត”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី