រិះគន់ៗតែ Ronaldo ស៊ុតបញ្ចូលទីគ្រប់ការប្រកួតទាំងអស់នៅ UCL និងនៅតែជាផ្កាយសង្គ្រោះ

13364
  • Manchester United បានបំបា.ក់ក្រុមខ្លាំងអេស្ប៉ាញ Villarreal ក្នុងលទ្ធផល ០-២ នៅក្របខណ្ឌ UEFA Champions League។
    នៅតង់ទី១ ហាក់ក្រុមម្ចាស់ផ្ទះ Villarreal មានប្រៀបជាងទៅលើក្រុមភ្ញៀវ Manchester United ដោយបានស៊ុតជាច្រើនជើង ប៉ុន្តែសង្គ្រោះបានដោយអ្នកចាំទីដៃស្អិត David de Gea និងបានបិទត្រឹម ០ទល់នឹង០ នៅ ៤៥នាទីដំបូង។ ចូលដល់តង់ទី២ ស្ថានភាពមានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយនៅនាទីទី៧៧ កំពូលខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo បានស៊ុតនាំមុខមួយគ្រាប់ឱ្យក្រុមបិសាចក្រហម។
    លុះឈានដល់ចុងម៉ោង Man Utd បានបន្ថែមមួយគ្រាប់ទៀតដោយតារាវ័យក្មេង និងជាកីឡាករចំណូលថ្មី Jadon Sancho បំប៉ោងមួយគ្រាប់ទៀតនៅនាទីទី៩០ ដែលជាគ្រាប់ដំបូងរបស់គេសម្រាប់ក្លិប ធានា ៣ពិន្ទុពេញក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្ដោះអាសន្ន Michael Carrick ឈរនៅកំពូលតារាងពូល F នៃវគ្គចែកពូលពានរង្វាន់ Champions League៕ ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី