Man City យល់ព្រមលក់តារាវ័យក្មេងរបស់ខ្លួន Brahim Diaz ទៅឱ្យ Real ហើយក្នុងតម្លៃ ១៧ លានដុលារ

6630

ក្លឹប Real Madrid និង Manchester City បានយល់ព្រមលើតម្លៃខ្លួនផ្ទេរសម្រាប់កីឡាករវ័យក្មេង Brahim Diaz រួចរាល់ហើយដើម្បីចូលរួមជាមួយក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបនៅខែមករានេះ នេះបើយោងតាមការចុះផ្សាយរបស់ការសែតដ៏ល្បីរបស់អេស្ប៉ាញ Marca ។

Related image

កិច្ចសន្យារបស់ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ ១៩ ឆ្នាំកីឡាករ Brahim Diaz នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ ប៉ុន្តែក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ UEFA Champions League ចំនួន ៣ រដូវកាលជាប់ៗគ្នាក្លឹបអធិរាជស Real Madrid បានយល់ព្រមលើតម្លៃផ្ទេរចំនួន ១៧ លានដុលារ ដែលបានបូកបន្ថែមជាមួយតម្លៃផ្សេងៗទៀត ដើម្បីនាំកីឡាករវ័យក្មេងដែលពោលពេញទៅដោយទេពកោសល្យរូបនេះត្រឡប់ទៅកាន់ប្រទេសកំណើតរបស់កីឡាកររូបនេះវិញនៅខែក្រោយ ដែលជាពេលទីផ្សាដោះដូរកីឡាករនៅក្នុងទ្វីបអឺរ៉ុបបើកសារជាថ្មី ។

Image result for Brahim Diaz

បើយាងការសែតខាងលើបានឲ្យដឹងទៀតថាខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងបង្ហាញភាពលេចធ្លោរូបនេះនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលចំនួន ៦ ឆ្នាំជាមួយនឹងក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid ហើយធ្វើឲ្យ Brahim Diaz ទទួលបានប្រាក់ឈ្នួលច្រើនគួរសមរហូតដល់ ៣,៥ លានអឺរ៉ូក្នុងមួយរដូវកាល ខណះក្លឹប Real Madrid នឹងប្រកាសអំពីកិច្ចព្រមព្រៀងនេះនៅសប្តាហ៍ក្រោយ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី