ល្បីថា Xavi ចង់បានមិត្តចាស់ Thiago ត្រឡប់ទៅជួយ Barcelona វិញ តែសាម៉ីខ្លួនឆ្លើយថា….

10071
  • Thiago Alcantara អះអាងថា មិនបានយកចិត្តទុកដាក់លើការរំពឹងទុកដែលថា គាត់អាចវិលត្រឡប់ទៅកាន់ Camp Nou វិញ ដោយខ្សែបម្រើ Liverpool ផ្តោតទាំងស្រុងលើការប្រកួតនៅ Anfield ។
    កីឡាករអន្តរជាតិអេស្បាញវ័យ ៣០ឆ្នាំរូបនេះ គឺកើតចេញពីប្រព័ន្ធបណ្ដុះបណ្ដាល La Masia ដ៏ល្បីល្បាញរបស់ក្លិប Barcelona ត្រូវបានផ្សាភ្ជាប់ជាមួយនឹងវិលត្រឡប់ទៅក្របខណ្ឌ La Liga ជាមួយនឹងគ្រូបង្វឹកថ្មី Barca លោក Xavi ដែលកំពុងស្ដារក្រុមសារជាថ្មី។
    បើទោះបីជាអតីតខ្សែបម្រើ Bayern Munich ខាងលើហាក់ពិបាកប្រជែងកៅអីជម្រើស ១១នាក់ដំបូងនៅហង្សក្រហម Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp យ៉ាងណាក៏ដោយ ប៉ុន្តែ Thiago Alcantara បានច្រានចោលអំពីឱកាសការផ្លាស់ចេញពីតំបន់ Merseyside ក្នុងខែមករានេះ។
    គួររម្លឹកជូនផងដែរថា Thiago Alcantara បានប្រកបអាជីពដំបូងនៅ Barcelona ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ មុនពេលទៅចូលរួមជាមួយក្លិបអាល្លឺម៉ង់ Bayern Munich រយៈពេល ៧ឆ្នាំ ខណៈចុងក្រោយបានផ្លាស់ទៅលេងនៅអង់គ្លេសជាមួយ Liverpool នៅឆ្នាំ២០២០ និងបានជួយក្រុមហង្សក្រហម ឈ្នះពានរង្វាន់ Premier League និង Champions League ផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី