Balotelli កំពុងដេកឆ្ងល់ថា ហេតុអ្វីបានជាគ្រូបង្វឹកមិនកោះហៅខ្លួនចូលជម្រើសជាតិអ៊ីតាលីវិញ?

10071
  • Mario Balotelli ចង់ត្រឡប់ទៅក្រុមជម្រើសជាតិអ៊ីតាលីវិញ និងបានផ្ញើសារទៅកាន់គ្រូបង្វឹកលោក Roberto Mancini ផងដែរ។
    ថ្លែងទៅកាន់ OCW Sport កីឡាករ Mario Balotelli បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំមានអារម្មណ៍ថាត្រៀមខ្លួនជាស្រេចក្នុងការត្រលប់ទៅក្រុមជម្រើសជាតិវិញ វាជាសុបិនមួយ។ ខ្ញុំនឹងចាកចេញពីប្រទេសទួរគីដោយថ្មើរជើងឥឡូវនេះ ប្រសិនបើខ្ញុំដឹងថាខ្ញុំបានទទួលការកោះហៅក្នុងខែមីនា”។
    អតីតកីឡាករ Man City និង Liverpool រូបនេះបានបន្តលើកឡើងថា ខ្លួនមានទំនាក់ទំនងល្អជាមួយលោក Roberto Mancini ។ គាត់គ្រាន់តែត្រូវប្រាប់ខ្ញុំពីអ្វីដែលគាត់ចង់បានពីខ្ញុំ ដើម្បីឱ្យខ្ញុំអាចត្រលប់ទៅក្រុមជម្រើសជាតិវិញ។ Balotelli ក៏បង្ហាញចម្ងល់ថា ហេតុអ្វីគ្រូបង្វឹកមិនហោះហៅខ្លួន? ទាំងដែលខ្លួនលេងនៅកម្រិតកំពូលនៅឡើយ។
    Balotelli ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអ៊ីតាលីវិញ បន្ទាប់ពីលោក Mancini ត្រូវបានតែងតាំងក្នុងឆ្នាំ ២០១៨ បន្ទាប់ពីអវត្តមានក្នុងក្រុមជម្រើសជាតិអស់រយៈពេល ៤ ឆ្នាំ។ ទោះបីជាស៊ុតបញ្ចូលទីទល់នឹងអារ៉ាប៊ីសាអូឌីតក៏ដោយ ខ្សែប្រយុទ្ធរូបនេះមិនត្រូវបានគេកោះហៅម្ដងទៀតឡើយ តាំងពីពេលនោះមក។
    គួរជម្រាបផងដែថា កីឡាករវ័យ ៣១ឆ្នាំខាងលើឥឡូវនេះលេងឱ្យក្រុមបាល់ទាត់កំពូលមួយនៅប្រទេសទួរគីក្លិប Adana Demirspor បន្ទាប់ពីចំណាយពេលមួយឆ្នាំនៅក្លឹប Monza នៃក្របខណ្ឌ Serie B របស់អ៊ីតាលី៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី