Jeison Murillo ៖ ការពាក់អាវ Barce គឺជាក្ដីសុបិន្តរបស់ខ្ញុំ ហើយខ្ញុំចង់នៅទីនេះឱ្យយូរជាង ៦ ខែ

5076

Jeison Murillo មិនទាន់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹប FC Barcelona នៅឡើយទេ ប៉ុន្តែខ្សែការពារដែលបានខ្ចីជើងក្លឹប Valencia រូបនេះបានអះអាងថាគាត់ចង់ស្នាក់ឲ្យលើសរយៈពេល ៦ ខែ ។

Image result for jeison murillo barcelona

កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះបានចុះកុងត្រាជាមួយក្លឹប Barcelona ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប Valencia ក្នុងរយះពេលកន្លះរដូវកាល ហើយក្រុមដែលមានរហ័សនាមអ្នកមានបុណ្យមួយនេះក៏អាចធ្វើការចុះហត្ថលេខាជាអចិន្ត្រៃនៅរដូវក្តៅនេះបានផងដែរក្នុងតម្លៃខ្លួន ២៥ លានអឺរ៉ូ ។

Image result for jeison murillo barcelona

កាលពីថ្ងៃព្រហស្បតិ៍ Murillo បានបង្ហាញខ្លួននៅមុខអ្នកគាំទ្រជាង ១.០០០ នាក់នៅក្នុងកីឡដ្ឋាន Camp Nou អមដោយសមាជិកគ្រួសារនិងថ្នាក់ដឹកនាំរបស់ក្លឹបជាច្រើននាក់ដើម្បីបង្ហាញខ្លួនជាកីឡាកររបស់ Barce ដើម្បីត្រៀមប្រកួតជើងទីពីរ នៃក្របខ័ណ្ឌ La Liga និង Champions League នៅក្នុងឆ្នាំ ២០១៩ ខាងមុខ ។

Image result for jeison murillo barcelona

Jeison Murillo ក៏បានបង្ហាញភាពរីករាយដែលត្រូវបានក្រុមខ្លាំងបំផុតក្នុងពិភពលោកបាននាំយករូបគេមកលេងឲ្យក្រុមរបស់ពួកគេ និងបានបង្ហាញបំណងប្រថ្នាក្នុងបន្តរួមរស់ជាមួយ Barcelona ឲ្យបានយូរជាងនេះ ដោយខ្សែការពារវ័យ ២៦ ឆ្នាំរូបនេះនិយាយថា៖ ” ខ្ញុំសូមអរគុណអ្នកគ្រប់គ្នាដែលនៅទីនេះ ។ នេះគឺជាឱកាសដ៏សំខាន់សម្រាប់ខ្ញុំវាគឺជាទ្វារដ៏ធំបំផុតដែលអាចត្រូវបានបើកនៅក្នុងកីឡាបាល់ទាត់ ” ។

Related image

Murillo បន្តថា៖ ” វាជាក្តីសុបិន្តដែលបានក្លាយជាការពិត វាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ។ ខ្ញុំត្រូវខិតខំធ្វើឱ្យមានការយល់ចិត្តគ្នាឲ្យបានលឿនជាមួយក្រុម ហើយបន្ទាប់មកគ្រូបង្វឹកអាចសម្រេចចិត្ត ។ ក្តីសុបិន្តរបស់ខ្ញុំគឺពាក់អាវយឺតនេះ ( ពាក់អាវ Barcelona ) ។ ខ្ញុំមានពាក់កណ្តាលរដូវកាលដើម្បីបង្ហាញថាខ្ញុំសមនឹងទទួលបានវា ហើយខ្ញុំនឹងខិតខំដើម្បីស្នាក់នៅទីនេះឲ្យយូរជាងនេះ  ។ ខ្ញុំចង់បង្ហាញដល់គ្រូបង្វឹកថា គាត់អាចជឿជាក់លើខ្ញុំបាន ហើយខ្ញុំចង់បង្ហាញដល់កីឡាករផ្សេងទៀតថា ហេតុអ្វីខ្ញុំត្រូវបានជ្រើសរើសឱ្យមកលេងនៅទីនេះ ” ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី