មែនហ្នឹង! លោកព្រះ Zlatan ប្រាប់មូលហេតុពិតនៅពីក្រោយបញ្ហារបស់ Manchester United

22355
  • អតីតខ្សែប្រយុទ្ធរបស់ Man United កីឡាករ Zlatan Ibrahimovic បានអំពាវនាវឱ្យអតីតក្លឹបរបស់គាត់ឈប់ឈ្លក់វង្វេងនឹងអតីតកាលរបស់ពួកគេតទៅទៀត បន្ទាប់ពីលោក Ole Gunnar Solskjaer ត្រូវបានបណ្តេញចេញ។
    កីឡាករស៊ុយអែតបានប្រាប់កាសែត Guardian ថា៖ “ពួកគេនិយាយច្រើនពេកអំពីអតីតកាល។ នៅពេលខ្ញុំទៅទីនោះ ខ្ញុំបាននិយាយថា៖ ‘ខ្ញុំនៅទីនេះ ដើម្បីផ្តោតលើបច្ចុប្បន្ន និងបង្កើតរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ។ អ្នកត្រូវគិតអំពីបច្ចុប្បន្ន ឬអ្នកគួរតែទៅមន្ទីរពេទ្យ ហើយសម្អាតក្បាលរបស់អ្នកចេញ”។
    Manchester United បានខិតខំនាំយកភាពរុងរឿងរបស់ពួកគេមកវិញ អស់រយៈពេលច្រើនឆ្នាំមកហើយនៅតែមិនអាចទៅរួច ខណៈដែលរដូវក្តៅកន្លងពួកគេបានបញ្ចុះបញ្ចូល Cristiano Ronaldo ឱ្យត្រលប់មកកាន់កីឡដ្ឋាន Old Trafford វិញ ដើម្បីជួយក្រុមផងដែរ។
    ផែនការរដូវកាលនេះអាចត្រូវបរាជ័យ ខណៈដែល Man Utd កំពុងតែឃ្លាតពីក្រុមកំពូលតារាង Premier League Chelsea ចំនួន ១២ពិន្ទុបាត់ទៅហើយ។ Solskjaer ត្រូវបានបណ្តេញចេញពីតំណែង ហើយខណៈពេលដែល Ronaldo នៅតែជាអ្នកស៊ុតបញ្ចូលទីកំពូលនៅអឺរ៉ុប ប៉ុន្តែនៅតែមិនអាចជួយក្រុមត្រឡប់ទៅរកភាពខ្លាំងវិញបាន៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី