ចប់! Barcelona នឹង​ខាតលុយរាប់សិបលាន ប្រសិន​បើ​ពួក​គេ​ធ្លាក់ទៅលេង Europa League

10404
  • Barcelona នឹងយក ៩.៦លានអឺរ៉ូទៅផ្ទះវិញ ប្រសិនបើពួកគេអាចឡើងទៅវគ្គ ១៦ក្រុម Champions League នេះបើតាមការលើកឡើងរបស់ការសែត Mundo Deportivo។
    ប្រសិនបើ Barcelona បរាជ័យឆ្លងផុតវគ្គជម្រុះតាមពូល Champions League និងធ្លាក់ទៅលេងនៅក្របខណ្ឌ Europa League នោះពួកគេនឹងទទួលបានប្រាក់ត្រឹមតែ ១៤.៩ លានអឺរ៉ូប៉ុណ្ណោះប្រសិនបើពួកគេអាចឈ្នះជើងឯកពានលំដាប់ទីពីរនេះ។
    ប្រាក់រង្វាន់សម្រាប់ការឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League គឺទទួលបានត្រឹមតែ ១០.៩លានអឺរ៉ូប៉ុណ្ណោះ។ នេះគូសបញ្ជាក់ពីភាពខុសគ្នាដ៏ធំរវាងពានរង្វាន់ Champions League និង Europa League ។ Barcelona មិនដែលលេងពាន Europa League នោះទេ ចាប់តាំងពីពានរង្វាន់ត្រូវបានប្តូរឈ្មោះពី UEFA Cup Winners’ Cup ក្នុងឆ្នាំ២០០៩-១០។
    យ៉ាងណាមិញ ក្លឹបបានលេងចំនួន ១១ ដងក្នុងពាន UEFA Cup ដែលជាការប្រកួតប្រជែងក្លឹបល្អបំផុតទីពីររបស់ទ្វីបអឺរ៉ុប។ ការបង្ហាញខ្លួនចុងក្រោយរបស់ពួកគេគឺនៅឆ្នាំ ២០០៣-០៤ នៅពេលដែល Bacelona បានធ្លាក់ត្រឹមជុំទី១៦ UCL៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី