Lionel Messi ៖ ខ្ញុំស្រលាញ់បាល់ទាត់ណាស់ ប៉ុន្តែគ្រួសារគឺមានសារៈសំខាន់ជាងអ្វីៗទាំងអស់

10590

កំពូលខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប FC Barcelona កីឡាករ Lionel Messi អាចបើកសារមន្ទីរមួយបានជាមួយនឹងចំនួនពានរង្វាន់ដែលកីឡាករវ័យ ៣១ ឆ្នាំរូបនេះបានឈ្នះនៅក្នុងអាជីពរបស់ខ្លួន រួមទាំងពានរង្វាន់ Ballon d’Ors ចំនួន៥ សម័យកាល និងពានរង្វាន់ស្បែកជើងមាសចំនួន ៥ ដង និងនៅពានរង្វាន់ជាច្រើនផ្សេងទៀត ប៉ុន្តែ Messi បានបញ្ជាក់ថាគ្រួសារមានសារៈសំខាន់ជាងអ្វីៗទាំងអស់ ។

Related image

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូនេះបាននិយាយដាច់ដោយឡែកជាមួយការសែតដ៏ល្បីរបស់អេស្ប៉ាញ Marca និងបានពិភាក្សាអំពីកីឡាករ Cristiano Ronaldo ដែលជាគូរប្រកួតប្រជែងធំបំផុតរបស់ខ្លួនផងដែរ ។

Image result for lionel messi with family

Lionel Messi បាននិយាយអំពីទស្សនវិស័យរបស់គាត់លើជីវិតមុនពេលនិយាយអំពីប្រធានបទជាក់លាក់បន្ថែមទៀតថា៖ ” ខ្ញុំស្រលាញ់បាល់ទាត់ណាស់ ប៉ុន្តែគ្រួសារគឺស្ថិតនៅលើអ្វីៗគ្រប់យ៉ាង ” ។

Related image

ខ្សែប្រយុទ្ធដ៏មុតស្រួចរូបនេះបាននិយាយអំពីការប្រកួតប្រជែងជាមួយ Ronaldo ផងដែរដោយបាននិយាយថា៖ ” ការប្រកួតប្រជែងជាមួយ Cristiano មានសុខភាពល្អខ្លាំងណាស់ និងមានភាពស្រស់ស្អាតខ្លាំងសម្រាប់អ្នកទស្សនា ” ។

Image result for lionel messi with cristiano ronaldo

នៅក្នុងរដូវកាលថ្មី ២០១៨/២០១៩ នេះ Lionel Messi បានបង្ហាញទម្រង់លេងបានយ៉ាងអស្ចារ្យដោយបានស៊ុតបញ្ចូលទីច្រើនកីឡាករណាៗទាំងអស់នៅក្នុងលីគយក្សទាំង ៥ នៅក្នុងទ្វីបអឺរ៉ុបដោយរកបាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៩ ប្រកួត និងក៏ជាអ្នកបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានច្រើនបំផុតផងដែរ ចំនួន ១០ ដង ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី