មិត្តរួមជាតិម្នាក់ទម្លាយថា ខ្ញុំមិនដែលឃើញនរណាញ៉ាំច្រើនដូច Haaland ទេ ចឹងបានកម្លាំងដូចយក្ស

11699
  • ខ្សែប្រយុទ្ធន័រវេស Joshua King បានទម្លាយថា Erling Haaland គឺជាមនុស្សញាំច្រើនខ្លាំងណាស់ដែលលោកមិនធ្លាប់ជួប ខណៈវ័យទើប ២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមាឌធំដូចយក្សអញ្ជឹង។
    ថ្លែងនៅលើបណ្តាញ YouTube The Cycling GK កីឡាកររបស់ Bournemouth ខ្សែប្រយុទ្ធ Joshua King បាននិយាយថា៖ “Erling Haaland គឺជាមនុស្សដ៏ចម្លែក។ ខ្ញុំមិនដែលឃើញអ្នកណាញាំច្រើនដូចគាត់ទេ”។
    មិត្តរួមជាតិរូបនេះបាននិយាយពី Haaland ទៀតថា ខ្សែប្រយុទ្ធវ័យក្មេងមានមាឌដូចយក្ស ហើយពូកែញាំដូចខ្លាឃ្មុំអញ្ជឹង។ King បានបន្តថា Haaland បច្ចុប្បន្នជាកីឡាករល្អបំផុតនៅលើផែនដី ហើយសង្ឃឹមថា តារាជើងស៊ុតវ័យក្មេងរូបនេះ នឹងផ្ទេរមកលេងនៅក្របខណ្ឌ Premier League នៅថ្ងៃណាមួយ។
    ត្រឹមវ័យ ២១ឆ្នាំ Haaland មានកម្ពស់រហូតដល់ ១៩៤សង់ទីម៉ែត្រឯណោះ បើទោះបីជាមានកម្ពស់ និងទម្ងន់ធ្ងន់យ៉ាងណាក៏ដោយ ក៏ខ្សែប្រយុទ្ធរូបនេះអាចប្រើល្បឿនយ៉ាងលឿនរត់ជ្រែកខ្សែការពារគូប្រកួត ស៊ុតបញ្ចូលទីយ៉ាងងាយស្រួលផងដែរ។
    កីឡាករន័រវេស និងបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប Borussia Dortmund បានកត់ត្រាការរត់លឿនបំផុតនៅក្នុងក្របខណ្ឌ Bundesliga កាលពីរដូវកាលមុន ដោយ Haaland ឈានដល់ល្បឿនអតិបរមា ៣៦.០៣ គីឡូម៉ែត្រក្នុងមួយម៉ោង៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី