ដកគ្រូចេញភ្លាម Man Utd តាមចែចូវតារារបួស Dembele ដែលជិតអស់និស្ស័យជាមួយ Barca

12180
  • ក្លិប Manchester United កំពុងតាមដានស្ថានភាពកិច្ចសន្យារបស់ Ousmane Dembele នៅ Barcelona – នេះបើយោងតាម El Nacional ។
    កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើស្លាបបារាំងវ័យ ២៤ឆ្នាំរូបនេះ នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២២ ចំពេលដែលក្លិបយក្សអេស្ប៉ាញ Barcelona កំពុងតែជួបការលំបាកទាំងផ្នែកទម្រង់លេង និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ក្រុមរបស់លោក Xavi ចង់ចងអតីតខ្សែប្រយុទ្ធ Dortmund ទៅនឹងលក្ខខណ្ឌថ្មី បើទោះបីជារូបគេមិនសូវបានលេងក៏ដោយ។
    ក្រុមបិសាចក្រហម Manchester United កំពុងតាមឃ្លាំមើល Dembele យ៉ាងជិតស្និទ្ធ ដើម្បីចុះហត្ថលេខាលើកីឡាករបារាំងខាងលើ នៅលើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។ តែទោះជាយ៉ាងណា ការតកុងត្រាថ្មីជាមួយ Barca ហាក់ពិបាកដំណើរការបន្តិច ដោយសារក្លិបដូចអស់ទ្រាំជាមួយនឹងរូបគេ ព្រោះបញ្ហារបួសជាញឹកញាប់ស្ទើរមិនបានលេង។
    គួររម្លឹកផងដែរថា Ousmane Dembele មិនទាន់បានបង្ហាញខ្លួនជំនួបនៅក្របខណ្ឌ LaLiga នារដូវកាលនេះនៅឡើយនោះទេ ដោយសារបញ្ហារបួស បើទោះបីជាលីគចាប់ផ្ដើមជិតបានពាក់កណ្ដាលយ៉ាងណាក៏ដោយ តែគេបានលេងនៅពានអឺរ៉ុប Champions League បាន ២ប្រកួតផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី