បេក្ខភាព ៤រូបសម្រាប់តំណែងបណ្ដោះអាសន្ន ខណៈ Man Utd នៅតែរង់ចាំគ្រូបង្វឹកកំពូលរូបនេះ

10922
  • Manchester United ត្រូវបានគេរាយការណ៍ថានឹងតែងតាំងអ្នកចាត់ការបណ្ដោះអាសន្នដើម្បីជំនួស Ole Gunnar Solskjaer ខណៈដែលក្លឹបប្តូរការយកចិត្តទុកដាក់របស់ពួកគេលើការនាំយកលោក Mauricio Pochettino នៅរដូវក្តៅក្រោយវិញ។
    យោងតាមសារព័ត៌មាន The Telegraph បានទម្លាយថា បិសាចក្រហមបានកំណត់អត្តសញ្ញាណអ្នកចាត់ការឆ្នើមៗមួយចំនួនដូចជា លោក Ralf Rangnick, Ernesto Valverde, Lucien Favre និង Rudi Garcia ជាបេក្ខភាពដែលមានសក្តានុពលក្នុងការចូលកាន់តំណែងក្នុងរយៈពេលខ្លីបណ្ដោះអាសន្ននៅ Old Trafford រហូតដល់ចប់រដូវកាលនេះ។
    លោក Mauricio Pochettino បានលេចមុខយ៉ាងឆាប់រហ័សក្នុងនាមជាអ្នកនាំមុខគេ ដើម្បីជំនួសតំណែងលោក Ole Gunnar Solskjaer ដែលត្រូវបានបណ្តេញចេញកាលពីចុងសប្តាហ៍មុន បន្ទាប់ពីដឹកនាំក្រុមមិនល្អនៅដើមរដូវកាលនេះ។
    ប៉ុន្តែការស្វែងរកគ្រូបង្វឹកអាហ្សង់ទីនបានជាប់គាំង ដោយសារ PSG ជាអ្នករារាំងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League នៅពាក់កណ្តាលរដូវកាលនេះ។ អតីតគ្រូបង្វឹកក្លឹប Barcelona លោក Valverde គឺជាអ្នកនាំមុខគេក្នុងការទទួលការងារបណ្តោះអាសន្ននៅ Man Utd៕ ដោយ៖ តារា

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី