ក្ដីស្រមៃអ្នកគាំទ្រ! សម្ដេចតេជោ ហ៊ុន សែន ស្នើរសុំឱ្យ Cristiano Ronaldo អញ្ជើញមកប្រទេសកម្ពុជា

11070
  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើរសុំឱ្យ Cristiano Ronaldo អញ្ជើញមកប្រទេសកម្ពុជា នៅថ្ងៃណាមួយ។
    នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅនាយករដ្ឋមន្ត្រីព័រទុយកាល់ថា សង្ឃឹមថ្ងៃណាមួយ កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo ធ្វើដំណើរមកប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM-13) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
    បើយើងនិយាយពី Cristiano Ronaldo នៅក្នុងព្រះរាជាណាចក្រកម្ពុជា រាប់តាំងពីក្មេងរហូតដល់ចាស់ អ្នកណាក៏ស្គាល់កំពូលកំពូលខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United វ័យ ៣៦ឆ្នាំនេះដែរ។ ហើយក្ដីស្រមៃអ្នកគាំទ្របាល់ទាត់នៅកម្ពុជាយើង សុទ្ធសឹងតែចង់ឃើញ Ronaldo អញ្ជើញមកទឹកដីអច្ឆរិយៈ ទោះមិនបានធ្វើដំណើរមកលេងការប្រកួតក៏ដោយ។
    តែទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបរបស់ម្ចាស់ពានរង្វាន់ Ballon D’or ៥សម័យកាលរូបនេះនៅឡើយនោះទេ។ ខណៈបច្ចុប្បន្ន Cristiano Ronaldo កំពុងមញាញឹកខ្លាំងក្នុងការជួយក្រុម Manchester United ទាំងការប្រកួតក្នុងស្រុក និងជើងឯកអឺរ៉ុប៕ ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី