លោក Pep ៖ វាជារឿងរហ័សពេកហើយដែលនិយាយថា Liverpool ជាម្ចាស់ជើងឯក Premier League

20209
  • លោក Pep Guardiola បានព្រមានថាវាឆាប់ពេកហើយក្នុងការទទួលស្គាល់ថាពានរង្វាន់ក្របខ័ណ្ឌ Premier League ត្រូវធ្លាក់ទៅក្នុងក្រដាប់ដៃរបស់ក្លឹបហងក្រហម Liverpool ខណៈពេលដែលលោកកំពុងអំពាវនាវឱ្យក្រុម Manchester City របស់គាត់វិលត្រឡប់ទៅរកជ័យជម្នះវិញ ។

    Image result for Pep Guardiola

    ក្លឹបមេឃខៀវ Manchester City បានទទួលរងបរាជ័យចំនួន ២ ប្រកួតជាប់ៗគ្នា ដោយបានធ្វើឲ្យពួកគេបាត់បង់ឱកាសក្នុងការកាប់តំណែងកំពូលតារាង និងបានធ្លាក់ទៅកាន់លេខរៀងលំដាប់ទី ៣ ឯណោះ ខណះបច្ចុប្បន្នកំពូលតារាងនៃក្របខ័ណ្ឌ Premier League ត្រូវក្ដោបក្ដាប់ដោយក្រុមកំពុងឡើងជើងក្លឹបហងក្រហម Liverpool ដោយវ៉ាដាច់ក្រុមលេខ ២ Tottenham Hotspur រហូតដល់ ៦ ពិន្ទុ ។ ទោះជាយ៉ាងណាក៏ដោយបុរសសញ្ជាតិអេស្ប៉ាញវ័យ ៤៧ ឆ្នាំលោក Pep Guardiola  មិនមានការសង្ស័យទេថានៅតែមានផ្លូវដ៏វែងឆ្ងាយដើម្បីវែកមុខក្រុមគ្រងជើងឯកក្របខ័ណ្ឌ Premier League នៅរដូវកាល ២០១៨/២០១៩ នេះ ។

    Image result for Liverpool

    គ្រូបង្វឹករបស់ Manchester City រូបនេះបាននិយាយថា៖ ” កាលពីខែមករា ខែកុម្ភៈកាលពីរដូវកាលមុនពួកគេបាននិយាយថា ក្របខ័ណ្ឌ Premier League បានបញ្ចប់ហើយ ។ ការរស់នៅបែបនោះគឺមិនងាយស្រួលនោះទេ ។ កាលពីមួយខែមុនគេនិយាយអំពីការប្រកួតប្រជែងរវាងក្រុមហង្សក្រហម និងមុនពេលយើងលេង ៣ ឬ ៤ ប្រកួតចុងក្រោយ ។ កីឡាបាល់ទាត់គឺថាអ្នកអាចឈ្នះការប្រកួតជាច្រើន ហើយអ្នកក៏អាចចាញ់ការប្រកួតជាច្រើនផងដែរ ។ ពេលខ្ញុំនៅ Barcelona អស់មួយរយៈ ខ្ញុំបានចាញ់បួនប្រកួតជាប់គ្នា ” ។

    Image result for Manchester City

    លោកបានបន្តទៀតថា៖ ” បញ្ហាដែលមិនសូវសំខាន់គឺ Liverpool យើងត្រូវគិតអំពី Southampton ។ ខ្ញុំមិនភ្លេចថាយើងជានរណាទេ តើយើងជាក្រុមល្អប៉ុណ្ណាដែលខ្ញុំមានកីឡាករល្អៗនៅក្នុងបន្ទប់សម្លៀកបំពាក់ ។ ពិតណាស់យើងបានចាញ់បីប្រកួតក្នុងបួនប្រកួតចុងក្រោយ ។ ប្រសិនបើអ្នកចង់ក្លាយជាគូប្រជែងពិតប្រាកដអ្នកត្រូវតែឈ្នះម្តងទៀត ។ ប្រសិនបើអ្នកធ្វើមិនបាន វានឹងមិនអាចទៅរួចទេ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី