ទីបំផុត Man Utd រកបានគ្រូបង្វឹកបណ្ដោះអាសន្នហើយ មានបទពិសោធន៍ជិត ៤០ឆ្នាំ

11255
  • Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក Ralf Rangnick ដើម្បីក្លាយជាអ្នកចាត់ការបណ្តោះអាសន្ន នេះបើយោងតាម The Athletic ដែលជាប្រភពលំដាប់លេខមួយ។
    អ្នកជំនាញផ្នែកបាល់ទាត់អាឡឺម៉ង់ត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយក្រុមបិសាចក្រហមក្នុងកិច្ចសន្យារយៈពេលប្រាំមួយខែ ហើយនឹងបន្តដោយមុខតំណែងជាទីប្រឹក្សារយៈពេល ២ ឆ្នាំទៀតនៅក្លឹបយក្សអង់គ្លេសមួយនេះ។
    កិច្ចព្រមព្រៀងនេះក៏ស្ថិតក្រោមការយល់ព្រមពីភាគីក្លិបយក្សរុស្ស៊ី FC Lokomotiv Moscow ផងដែរ ដែលបច្ចុប្បន្នបុរសវ័យ ៦៣ ឆ្នាំកំពុងធ្វើការជាប្រធានផ្នែកកីឡា និងអភិវឌ្ឍន៍ ខណៈលោកបានប្រឡូកអាជីពជាគ្រូបង្វឹកអស់រយៈពេលជិត ៤០ឆ្នាំមកហើយ។
    បើយោងតាមប្រភពបានបញ្ជាក់ថា លោក Rangnick នឹងមិនទាន់អាចដឹកនាំការប្រកួតតទល់ជាមួយនឹងក្រុមតោខៀវ Chelsea ក្នុងក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យនេះបានទ ដោយសារមិនទាន់ទទួលបានលិខិតអនុញ្ញាតការងារនៅចក្រភពអង់គ្លេស៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី