មិនដឹងទុកធ្វើអ្វី Man United ផ្តល់ជូន Jesse Lingard ទៅឱ្យ Barcelona ក្នុងខែមករា

20579
  • កាសែត Daily Mail អះអាងថា Manchester United មានឆន្ទៈក្នុងការផ្ទេរ Jesse Lingard ទៅឱ្យ Barcelona ក្នុងខែមករា។
    Barcelona អាចនឹងបើកចំហរក្នុងការចុះកិច្ចសន្យាខ្ចីជើងសម្រាប់ Lingard ។ ទោះបីជាយ៉ាងណាក៏ដោយ Manchester United ត្រូវបានគេនិយាយថា ចង់លក់កីឡាករអង់គ្លេសដាច់ខ្លាំងជាង ខណៈដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ។
    ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំបានលេងបាល់ទាត់ត្រឹមតែ ១៥៤ នាទីប៉ុណ្ណោះសម្រាប់ Manchester United បន្ទាប់ឆ្លងកាត់ ៩ ប្រកួតដំបូងរបស់គាត់នៅរដូវកាលនេះ។ ហើយ Lingard ក៏បានបានស៊ុតបញ្ចូលទី ២ គ្រាប់ផងដែរនៅក្របខណ្ឌ Premier League។
    កាលពីរដូវកាលមុន ខ្សែប្រយុទ្ធរូបនេះរីករាយនឹងការខ្ចីជើងរយៈពេល ៦ខែដ៏ជោគជ័យនៅឯក្លឹបញញួរធំ West Ham ជាកន្លែងដែលគាត់ស៊ុតបញ្ចូលទីបាន ៨ គ្រាប់ បូករួមទាំងការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៥ដងក្នុងការបង្ហាញខ្លួន ១៦ លើក៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី