Chelsea ត្រៀមលក់តារាវ័យក្មេងអាមេរិក Christian Pulisic ខណៈ Barca កំពុងពិចារណា

18174
  • Chelsea ត្រៀមលក់ Christian Pulisic ក្នុងឆ្នាំ ២០២២ – នេះបើយោងទៅតាម El Nacional ។
    កីឡាករអន្តរជាតិសហរដ្ឋអាមេរិកវ័យ ២៣ ឆ្នាំរូបនេះ បានទទួលការផ្តល់ជូនមួយចំនួននៅមុនទីផ្សារដោះដូរកីឡាករក្នុងខែមករា ហើយក្រុមជើងឯកអឺរ៉ុប Champions League រដូវកាលមុន នឹងបើកភ្លើងខៀវដល់កីឡាករវ័យក្មេងរូបនេះ ទៅលេងនៅក្រៅក្របខ័ណ្ឌ Premier League ។
    ក្រុមយក្សអេស្ប៉ាញ Barcelona ស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍លើកីឡាករពោពេញទៅដោយទេពកោសល្យរូបនេះ ប៉ុន្តែ Chelsea នឹងទាមទារយ៉ាងហោចណាស់ ៤២ លានផោន (៥៦ លានដុល្លារ) សម្រាប់ Pulisic ។
    Christian Pulisic មិនស្ថិតក្រោមការពេញចិត្តរបស់គ្រូបង្វឹកលោក Thomas Tuchel ហើយក៏មិនសូវបានបង្ហាញខ្លួនប៉ុន្មានដែរក្នុងរដូវកាលនេះ ដោយលេងបានត្រឹមតែ ៣ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Premier League និងស៊ុតបញ្ចូលទីបាន ២គ្រាប់ ខណៈខ្សែប្រយុទ្ធអាមេរិករូបនេះ ចង់ស្វែងរកឱកាសលេងបន្ថែមទៀត ហើយការចាកចេញពី Chelsea ជាជម្រើសល្អបំផុត៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី