គ្រាប់ពេជ្រ! Barca ចរចារទិញខ្សែប្រយុទ្ធរបស់ Man City ម្នាក់ ប៉ុន្តែមិនមែនជា Sterling ទេ

21060
  • ក្លិប Barcelona ចរចារទិញខ្សែប្រយុទ្ធរបស់ក្លិប Manchester City ប៉ុន្តែមិនមែនជា Raheem Sterling ទេ។
    Barcelona កំពុងចរចាជាមួយក្រុមជើងឯកអង់គ្លេស Manchester City ដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេងអេស្ប៉ាញ Ferran Torres នេះបើយោងតាមសម្ដីរបស់លោក Gerard Romero ដែលជាអ្នកការសែតដ៏ល្បី។
    ខ្សែប្រយុទ្ធកំពុងឡើងជើងកើតនៅឆ្នាំ២០០០រូបនេះ ចង់ចូលរួមជាមួយក្រុមស្រុកកំណើត Barcelona បើទោះបីជាទើបនឹងផ្លាស់មកទឹកដីអង់គ្លេសកាលពីឆ្នាំ២០២០ក៏ដោយ ។ ខណៈភាគីទាំងពីរកំពុងពិភាក្សាអំពីរូបមន្តចុះហត្ថលេខា។
    ក្នុងរដូវកាលនេះ កីឡាករវ័យ ២១ ឆ្នាំខាងលើ រកបាន ៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១ ដងក្នុងការបង្ហាញខ្លួន ៧ លើកសម្រាប់ Man City ។ Torres ក៏ជាខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញផងដែរ គាត់រកបាន ១២ គ្រាប់ក្នុងការប្រកួត ២២លើកសម្រាប់ក្រុមរបស់លោក Luis Enrique៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី