Real Madrid កំពុងដេកភ័យ​ថា Mbappe អាច​នឹង​បន្ត​កុងត្រាថ្មីជាមួយ PSG

21171
  • ក្លឹប Real Madrid កំពុងមានការព្រួយបារម្ភដែល Kylian Mbappe អាចត្រូវបានបញ្ចុះបញ្ចូលឱ្យបន្តកិច្ចសន្យារបស់គាត់ជាមួយ PSG ហើយបន្តនៅទីក្រុងប៉ារីស នេះបើយោងតាមអ្នកកាសែត Josep Pedrerol ។
    វាត្រូវបានគេនិយាយថាអ្នកតំណាងរបស់ Mbappe ចង់ឱ្យខ្សែប្រយុទ្ធរូបនេះបន្តនៅទីក្រុងប៉ារីសជាង ដោយសារតែក្លិបអ្នកមាន Paris Saint-Germain មានការផ្តល់ជូនដ៏គួរឱ្យចាប់អារម្មណ៍នៅលើតុសម្រាប់តារាវ័យក្មេងកំពូលរូបនេះ។
    ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២២ ឆ្នាំអន្តរជាតិរូបនេះ ពិតជាចង់ចុះហត្ថលេខាជាមួយ Real Madrid ខ្លាំងណាស់ ដូចដែលគាត់បានបញ្ជាក់នាពេលកន្លងមក នោះអាចជាកត្តាពិបាកក្នុងបន្តកុងត្រាថ្មីនៅ PSG។
    Mbappe គឺជាកីឡាករល្អបំផុតរបស់ PSG នៅរដូវកាលនេះ ដោយរកបាន ៩ គ្រាប់ និង assists ១២ ដងក្នុង ១៨ ប្រកួតដំបូងរបស់គាត់ ឈរពីលើ Lionel Messi និង Neymar ថែមទៀត៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី