Man Utd ត្រៀមលុយធំផ្ទេរយកកីឡាករបណ្ដូលចិត្ត R.Madrid ម្នាក់ មកចាប់ដៃជាមួយ CR7

37895
  • ក្រុមបិសាចក្រហម ចាប់អារម្មណ៍លើតារាឆ្នើមវ័យក្មេងម្នាក់របស់ក្លិប Real Madrid។
    សារព័ត៌មាន El Nacional បានរាយការណ៍ថា Manchester United កំពុងតែត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Vinicius Junior ក្រោយបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងមួយរយៈចុងក្រោយនេះ។
    កីឡាករអន្តរជាតិប្រេស៊ីលមិនទាន់បានចុះកិច្ចសន្យាថ្មីនៅ Santiago Bernabeu នៅឡើយទេ ខណៈខ្សែប្រយុទ្ធកំពុងបង្ហាញភាពលេចធ្លោយ៉ាងខ្លាំង ដោយរកបាន ១០ គ្រាប់និងបញ្ជូនបាល់ ៧ ដងនៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti អាចត្រូវគេលួងលោមឱ្យផ្លាស់ទៅ Old Trafford យកទៅចាប់ដៃជាមួយរាមច្បង Cristiano Ronaldo។
    Vinicius Jr ជាកម្លាំងសំខាន់ខ្វះមិនបានមួយសម្រាប់ក្រុមរបស់លោក Ancelotti នារដូវកាលនេះ ដោយបានស៊ីដាច់កៅអីរបស់ Eden Hazard និងត្រូវគេរំពឹងថា អាចក្លាយជា Superstar នាពេលអនាគតរបស់ Real Madrid ហើយក្លិបយក្សអេស្ប៉ាញមួយនេះ ក៏ប្រហែលជាមិនចង់បាត់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួននោះទេ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី