PSG ផ្តល់ប្រាក់ខែច្រើនជាង ២ដងដល់ Vinicius ធ្វើឱ្យ Real Madrid ផ្ទុះ.កំ.ហឹងយ៉ាងខ្លាំង

40189
  • យោងតាមសារព័ត៌មានអេស្ប៉ាញ ABC Deportes បានឲ្យដឹងថា Paris Saint-Germain ចង់ចូលបំបែ.កបំបា.ក់កិច្ចពិភាក្សារវាង Real Madrid និង Vinicius Jr ជុំវិញការបន្តស្នាក់នៅរបស់គាត់។
    កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករប្រេស៊ីល នឹងផុតកំណត់រហូតដល់ឆ្នាំ ២០២៥ ប៉ុន្តែក្លឹបយក្សនៅ Ligue 1 តែងតែស្រឡាញ់ និងតាមដានតារាវ័យក្មេងរូបនេះជានិច្ច។ តាមពិត របាយការណ៍ទម្លាយថា PSG ចង់ដោះដូរខ្សែប្រយុទ្ធប្រេស៊ីលជាមួយ Kylian Mbappe ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវ Los Blancos បានច្រានចោល។
    ខ្សែប្រយុទ្ធបារាំង Mbappe ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ Real Madrid លើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ ដែលជម្រុញឱ្យ PSG បន្តចំណាប់អារម្មណ៍របស់ពួកគេលើ Vinicius ដែលកំពុងឡើងជើងខ្លាំង។
    ជាលទ្ធផលក្លឹបយក្សរបស់បារាំងត្រូវបានគេរាយការណ៍ថា សុខចិត្តផ្តល់ប្រាក់ឈ្នួលឱ្យ Vinicius ចំនួន ១៧ លានអឺរ៉ូក្នុងមួយឆ្នាំ។ នោះជាចំនួនច្រើនជាងពីរដងដែលក្លឹប Real Madrid ផ្តល់ជូនកីឡាករវ័យ ២១ ឆ្នាំរូបនេះនាពេលបច្ចុប្បន្ន ក្នុងតម្លៃត្រឹមតែ ៨ លានអឺរ៉ូប៉ុណ្ណោះ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី