Xavi ចង្អុលឱ្យ Barcelona ចុះហត្ថលេខាលើតារាជើងចាស់ Cavani មកជំនួស Aguero

19395
  • ខ្សែប្រយុទ្ធជើងចាស់ម្នាក់អាចផ្លាស់ចេញពីក្លិប Manchester United ទៅកាន់ទឹកដី Camp Nou។
    ក្លឹប Barcelona កំពុងកំណត់គោលដៅខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម Manchester United ហើយកំពុងស្ថិតក្នុងការចរចារជាមួយក្លឹបនៅ Premier League ជុំវិញការផ្ទេរដែលអាចធ្វើទៅបាននៅខែមករា នេះបើយោងតាម Fichajes ។
    អតីតខ្សែប្រយុទ្ធ PSG កីឡាករ Cavani បង្ហាញខ្លួនបានត្រឹមតែ ២៧០នាទីប៉ុណ្ណោះក្នុងរដូវកាលនេះ ខណៈដែល Barca ចង់បានខ្សែប្រយុទ្ធថ្មី បន្ទាប់ពីបាត់បង់ Sergio Aguero ដោយសារបញ្ហាសុខភាពរយៈពេលវែង ហើយថែមទាំងប្រឈមចូលនិវត្តិន៍មុនកាលកំណត់ទៀត។
    គ្រូបង្វឹកថ្មីរបស់ Barca លោក Xavi ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជូន Cavani នូវកិច្ចសន្យារយៈពេលប្រាំមួយខែ ជាមួយនឹងសក្តានុពលសម្រាប់មួយឆ្នាំបន្ថែមទៀត ដើម្បីយកមកជួយក្រុម ដែលកំពុងជួបបញ្ហាតំបន់ប្រយុទ្ធ៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី