
Eden Hazard ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លឹប Chelsea បាននិយាយថាខ្លួននឹងសម្រេចចិត្តទៅអនាគតរបស់លោកនៅចុងបញ្ចប់នៃរដូវកាលនេះ ខណះបច្ចុប្បន្នកំពុងផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្លិប Real Madrid ។
កិច្ចសន្យារបស់ Hazard ជាមួយនឹងក្លឹបតោខៀវ Chelsea នឹងត្រូវផុតកំណត់នៅក្នុងឆ្នាំ ២០២០ ខណះក្នុងមួយរយះចុងក្រោយនេះតារាវ័យ ២៧ ឆ្នាំរូបនេះត្រូវតាមប្រម៉ាញ់ដោយក្រុមម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Champions League ក្លឹប Real Madrid ។
ខ្សែបម្រើស្លាបរូបនេះកាលពីពេលថ្មីៗនេះបាននិយាយថាគាត់កំពុងសង្ឃឹមថានឹងអាចក្លាយជា “វិរៈបុរស” នៅក្នុងក្លឹប ដូចជាលោក John Terry, Didier Drogba និង Frank Lampard ជាដើម ។ ទោះបីជាយ៉ាងណាក៏ដោយ Hazard បាននិយាយថាលោកមិនទាន់គិតពីអនាគតរបស់លោកនៅឡើយទេ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិករូបនេះនៅតែទុកក្លឹប Real Madrid ជាក្រុមដ៏អស្ចារ្យបំផុតសម្រាប់ខ្លួន ។
Hazard បាននិយាយថា៖ ” បច្ចុប្បន្នខ្ញុំគ្រាន់តែផ្តោតលើទីលានប៉ុណ្ណោះ ។ ខ្ញុំនឹងឃើញនៅចុងបញ្ចប់នៃរដូវកាលនេះ ” ។
Hazard បានស៊ុតបញ្ចូលទីបានចំនួន ១០១ គ្រាប់ឱ្យក្លឹបតោខៀវ Chelsea ចាប់តាំងផ្ទេរពីក្លឹប Lille កាលពីឆ្នាំ ២០១២ ខណះនារដូវកាលនេះរូបគេបានរកគ្រាប់បាល់បានចំនួន ១២ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ ៕
ដោយ៖តារា