គីមជុនអ៊ុនក្លែងក្លាយបានធ្វើឱ្យអត្តពលិកកូរ៉េខាងជើងស្រឡាំងកាំង

71902
  • ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ ២០១៨ នៅទីក្រុងព្យុងឆាងត្រូវ​បាន​គេហៅថាព្រឹត្តិការណ៍ជាសមិទ្ធផលថ្មីដែល​ជួយ​បំបែក​ឧបសគ្គរវាងប្រទេសកូរ៉េទាំងពីរ។ យើងបាន​ជួបជាមួយអ្នកធ្វើត្រាប់តាមមេដឹកនាំគីម គឺលោក Howard ដែលក្នុង​សប្តាហ៍​នេះ​គាត់​បាន​ធ្វើ​ឲ្យយើងនឹកឃើញរឿងមួយថាចំណងមិត្តភាពដែលកើតចេញពីភាពកំប្លែង​ ឬកីឡា​បាន​ធ្វើឲ្យ​ពួក​យើង​ទាំង​អស់​គ្នា​ប្រៀបដូច​ជាមនុស្សមកពីគ្រួសារតែមួយអញ្ចឹង។

    Image result for Kim Jong-un fake

    ក្រៅពីការប្រកួតកីឡា អត្ថប្រយោជន៍​ច្រើន​បំផុតនោះ​គឺ​ជាការបង្ហាញឲ្យឃើញនូវ​គម្លាត​នៃ​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​​កូរ៉េទាំងពីរ ជាពិសេស​គឺ​ធ្វើ​ឲ្យយើងនឹកឃើញ​ដល់​ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ​កាលពីឆ្នាំ ១៩៨៨ នៅទីក្រុង​សេអ៊ុល​ដែលខណៈពេលនោះ​ប្រទេស​ទាំង​ពីរកំពុង​មានភាពតានតឹង​ផ្នែកនយោបាយ​យ៉ាងខ្លាំងអំឡុង​ពេលប្រកួតកីឡា។ ដូច្នេះ​ហើយ​គុណប្រយោជន៍​នៃ​ការដង្ហែរក្បួន​អត្តពលិក​នៃ​ប្រទេសកូរ៉េទាំងពីរ​នៅក្រោម​ទង់បង្រួបបង្រួមមួយអំឡុង​ពេល​កម្មវិធី​បើក​នោះ គឺជាសក្ខីភាព​បង្ហាញ​នូវការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរជាច្រើនឆ្នាំកន្លងមក បើទោះ​បី​ជា​វិបត្តិ​នៅ​បន្ត​កើត​មានក៏ដោយ។

    Image result for Kim Jong-un fake

    អ្វី​ដែលគួរ​ឲ្យ​កត់​សម្គាល់​ថែមទៀត​គឺ​ការ​បង្ហាញ​កាយវិការគាំទ្រយ៉ាងស្រុះគ្នា ដែលស្រស់ស្អាត់ និងមានលក្ខណៈ “មាន​របៀប​​ដូចជួរកងទ័ព” ដែល​ធ្វើឲ្យពិភពលោកទាំងមូល​មិន​អាច​រំលងបាន។ ខណៈដែលរូប​ភាព​នេះ​ចែក​ចាយ​តៗ​គ្នា​ពេញ​បណ្តាញ​សង្គម មានមនុស្សជាច្រើន​បានចោទសួរថា​តើសកម្មភាព​គាំទ្ររបស់ពួកគេស្របនឹង​ច្បាប់នៅទីនោះដែរឬទេ ដោយ​សារ​​តែ​រយៈពេល ២៤ម៉ោង​នៃការទស្សនាកីឡាប្រៀបដូចជាទៅទស្សនាអត្តពលិកកូរ៉េខាងជើងតែមួយអញ្ចឹង។

    Image result for Kim Jong-un fake

    តើមានអ្វីដែលប្រសើរជាងការឃើញក្រុមនារីគាំទ្រកូរ៉េខាងជើងចំនួន ២៣៩ នាក់ឡើងសម្តែងក្បាច់គាំទ្រ​ដល់​ជម្រើស​ជាតិ​របស់​គេ​នេះទៀតនោះ? រឿងមួយដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតគឺនៅពេលដែលក្រុមនារីគាំទ្រទាំង ២៣៩ នាក់នោះ​បាន​មើលឃើញមេ​ដឹក​នាំ​របស់ខ្លួនបង្ហាញ​មុខ​ផ្ទាល់​នៅ​ចំពោះមុខពួកគេ។ ដែលបុរសនោះតាមពិតទៅគឺជាលោក Howard ដែលគេស្គាល់ថាគាត់មានសញ្ជាតិចិនកាត់អូស្ត្រាលី ហើយគាត់​បាន​ដើរ​តួ​ជាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អស់រយៈពេលប្រាំឆ្នាំ​មកហើយ។

    Image result for Kim Jong-un fake

    លោក Howard ដែលមិនចេះនិយាយភាសាកូរ៉េ គឺមកពីទីក្រុង​មែលប៊ន ហើយគាត់ត្រូវ​បានហាមឃាត់​មិន​ចូល​កន្លែង​ទស្សនា​​​ការប្រកួត​បន្ទាប់​ពីគាត់​បានជួប​ជាមួយដៃ​គូ​ធ្វើត្រាប់​តាមលោកប្រធានាធិបតី Donald Trump ។ មុនគាត់​ជួប Trump ក្លែងក្លាយ​នេះ លោក គីម ក្លែងក្លាយ​បានទៅ​បង្ហាញមុខ​ចំពោះក្រុមអ្នកគាំទ្រកូរ៉េខាងជើង ប៉ុន្តែ​គាត់​ត្រូវ​គេ​ហាមឃាត់​ភ្លាមៗ​ដែរ​នៅពេលដែលគាត់​ព្យាយាម​ដើរចូលទៅ​កាន់​ក្រុមគាំទ្រទាំង ២៣៩​នាក់នោះ។​

    Image result for Kim Jong-un fake

    គីម ក្លែងក្លាយ​បាន​ដើរសម្តៅទៅអ្នកគាំទ្រទាំនោះ ហើយ​នារីៗកូរ៉េខាងជើងទាំងនោះបង្ហាញអការៈផ្សេងៗគ្នា ដោយអ្នកខ្លះ​លួច​សើច រីឯអ្នកខ្លះ​ទៀត​បញ្ចេញទឹកមុខហាក់ងឿងឆ្ងល់ដោយភាព​ស្រពិចស្រពិលថាមែនឬមិនមែន ប៉ុន្តែ​ភាគច្រើននៃ​ពួក​គេ​បង្ហាញ​ភាព​រីករាយព្រមទាំងស្រែកបន្ទោរថា ‘Dear Leader’ ដើម្បីផ្តល់​ការជំរុញ​ទឹកចិត្ត​ដល់​កីឡាករ​វាយ​កូនបាល់​លើ​ទឹក​កក។ ជាអកុសល គាត់​ត្រូវបាន​បង្អាក់​ដំណើរដោយ​អ្នកដឹកនាំ​ក្រុមអត្តពលិក ហើយត្រូវ​បាន​បង្ខំ​ឲ្យ​ត្រលប់​ទៅ​កៅ​អី​គាត់វិញ។

    Image result for Kim Jong-un fake

    អ្នករាយការណ៍៖ បន្ទាប់ពី​អ្នក​ត្រូវ​បាន​បញ្ឈប់ព្រមជាមួយ​ Donald Trump ក្លែងក្លាយ តើដំបូងឡើយសន្តិសុខ​ទាំងអស់​នោះ​មាន​ការ​ភ្ញាក់ផ្អើលទេពេលឃើញលោក?

    Image result for Kim Jong-un fake

    Howard៖ មុនដំបូងនៅថ្ងៃបើក សន្តិសុខទាំងអស់នៅទីនោះបាននាំពួកយើងត្រលប់ទៅកន្លែងអង្គុយយើងវិញ ហើយមាន​សន្តិសុខ​ផ្សេង​ទៀត​ដែល​ឃុំខ្ញុំនៅ​កន្លែងប្រកួតនោះ។ ពួកគេមួយចំនួន​ពិត​ជា​អស់សំណើច​ដែល​ឃើញខ្ញុំ។

    Image result for Kim Jong-un fake

    អ្នករាយការណ៍៖ តើអ្នកយល់ថាកំប្លែងជាវិធី​មួយ​ល្អបំផុត​ក្នុងការដោះស្រាយវិបត្តិនយោបាយ ដោយ​បង្ហាញចេញ​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដូច​ដែលអ្នកបានធ្វើនេះទេ?

    Image result for Kim Jong-un fake

    Howard៖ បាទពិតមែនហើយការរិះគន់អ្នកនយោបាយ​ដោយ​ភាពកំប្លែងគឺ​ជាអាវុធ​ដ៏​គួរ​ឲ្យខ្លាចប្រឆាំងនឹង​អ្នកដឹក​នាំ​ផ្តាច់​ការ ឬអ្នកនយោបាយណាមួយ។ ហេតុផលនេះ​ហើយទើបប្រទេសអូស្ត្រាលីមាន​លទ្ធិប្រជាធិបតេយ្យ​មួយ​ដែលមានដំណើរការ​ល្អ​ដោយសារ​តែ​អ្នកនយោបាយ​ភ័យខ្លាចជានិច្ច​ចំពោះការប្រព្រឹត្តផ្ទុយ​នឹង​គោលនយោបាយ​របស់ខ្លួន។

    Image result for Kim Jong-un fake

    អ្នករាយការណ៍៖ តើអ្នកនៅក្នុងចិត្តកំពុងគិតអ្វី​នៅ​ពេលដែលអ្នកដើរទៅកាន់ក្រុមអ្នកគាំទ្រកូរ៉េខាងជើងនោះ?

    Howard៖ ពួកគេពិតជាគួរឲ្យស្រលាញ់ណាស់ ដែលជាហេុត​ធ្វើឲ្យខ្ញុំ​ចង់​ទៅ​លេងសើចជាមួយ។ ពួកគេខ្លះ​មានការ​ភ្ញាក់​ផ្អើល តក់ស្លុត អ្នកខ្លះលួចសើចដោយយកដៃខ្ទប់មាត់។

    Related image

    អ្នករាយការណ៍៖ ខ្ញុំមើលឃើញថា​អ្នកត្រូវ​បាន​គេនាំ​ចេញពី​ទីនោះ​ភ្លាមៗដោយ​ក្រុម​អ្នកប្រកាន់​រឿងនយោបាយ តើមានអ្វី​កើត​ឡើង​នៅពេលដែល​ប៉ូលីសកូរ៉េខាងត្បូង​ទៅដល់ទីនោះ?

    Howard៖ ពួកគេត្រលប់ទៅកាន់ទីលានវិញស្ងាត់ៗអស់ទៅ។

    ដោយ៖ តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី