ក្លឹប Manchester United នឹងមិនលក់ Paul Pogba ចេញជាដាច់ខាតនៅក្នុងខែមករានេះ

17841
  • យោងតាមកាសែត The Telegraph បានឱ្យដឹងថាក្លឹបបីសាចក្រហម Manchester United នឹងមិនលក់តារាឆ្នើមរបស់ខ្លួនកីឡាករ Paul Pogba ក្នុងកំឡុងពេលផ្ទេរនាខែមករាខាងមុខនេះនោះឡើយ ។

    Image result for Paul Pogba

    លោក Ed Woodward ប្រធានប្រតិបត្តិរបស់ក្រុមបិសាចក្រហម Manchester United ចង់ឱ្យខ្សែបម្រើឆ្នើមសញ្ជាតិបារាំង Paul Pogba ក្លាយជាប្រធានក្រុមនៅរដូវកាលក្រោយ ហើយមិនមានបំណងអនុញ្ញាតឱ្យកីឡាករវ័យ ២៥ ឆ្នាំរូបនេះចាកចេញនោះទេ ខណៈក្លិបយក្សរបស់អង់គ្លេសមួយនេះបានបង្ហាញភាពខ្លាំងរបស់ខ្លួនឡើងវិញបន្ទាប់ពីបណ្ដេញលោក Jose Mourinho ចេញពីតំណែងកាលសប្ដាហ៍មុន ។

    Image result for Paul Pogba

    Paul Pogba បានបង្ហាញអារម្មណ៍រីករាយឡើងវិញចាប់តាំងពីការមកដល់របស់លោក Ole Gunnar Solskjaer ក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្ន ខណះអ្នកចាត់ការថ្មីរូបនេះបានដឹកនាំក្រុមធ្វើការប្រកួតទទួលជ័យជម្នះទាំងពីលើកជាប់ៗគ្នា ដោយបានយកឈ្នះលើក្រុម Cardiff City ក្នុងលទ្ធផល និងយកឈ្នះក្នុងលទ្ធផល ៣-១ លើក្រុម Huddersfield ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី