Modric អាចនឹងបោះបង់ Real ហើយទៅចូលរួមជាមួយក្លិបត្រកូល Manchester មួយនេះវិញ

36970
  • តារាឆ្នើមរបស់ក្លិប Real Madrid ម្នាក់បើកចំហចិត្តត្រឡប់ទៅអង់គ្លេសវិញ។
    បើយោងតាមគេហទំព័រ SuperDeporte បានទម្លាយឱ្យដឹងថា កីឡាករ Luka Modric បើកចំហចំពោះគំនិតនៃការផ្លាស់ប្ដូរទៅកាន់ក្រុមមេឃខៀវ Manchester City ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃនៅរដូវក្តៅឆ្នាំ ២០២២ ខណៈបច្ចុប្បន្នខ្សែបម្រើអន្តរជាតិក្រូអាតឈានដល់វ័យ ៣៦ឆ្នាំហើយ។
    អតីតតារាឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur មានការស្ទាក់ស្ទើរក្នុងការត្រលប់ទៅលេងបាល់ទាត់នៅអង់គ្លេសជាមួយ Spurs ឬក្រុមអ្នកមានជាន់ថ្មី Newcastle ស្របពេលខ្សែបម្រើកំពូលដែលឈ្នះ Ballon d’Or នៅឆ្នាំ២០១៨ អាចនឹងបញ្ចប់អាជីពនៅកីឡដ្ឋាន Etihad ។
    គួររម្លឹកជូនផងដែរថា Luka Modric បានប្រកបអាជីពនៅក្លិបស្ដេចស Real Madrid អស់រយៈពេល ១០រដូវកាលហើយ និងទទួលបានជោគជ័យយ៉ាងខ្លាំងទាំងការប្រកួតក្នុងស្រុក និងអន្តរជាតិ ជាពិសេសការឈ្នះជើងឯកអឺរ៉ុប Champions League ៤សម័យកាល និងពានលីគ La Liga ២លើកផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី