Real Madrid អាចនឹងសម្រេចចិត្តលក់បុរសសង្ហារ Marco Asensio ចេញ ក្រោយរះលិចៗ

23539
  • Real Madrid កំពុងរៀបចំផែនការផ្ទេរកីឡាកររបស់ពួកគេសម្រាប់រដូវក្តៅឆ្នាំ ២០២២ ប៉ុន្តែពួកគេមិនទាន់ធ្វើការសម្រេចចិត្តទាក់ទងនឹងអនាគតរបស់ Marco Asensio នៅឡើយទេ។ នេះបើយោងតាមរបាយការណ៍ Mario Cortegana ដែលអាចទុកចិត្តបាន។
    ប្រភពបានបញ្ជាក់ថា ក្រុមស្ដេចស Real Madrid នឹងបន្តកិច្ចសន្យាថ្មីដល់កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៥ ឬលក់គាត់នោះទេ។ តែជាមួយគ្នានេះ កិច្ចព្រមព្រៀងរបស់ខ្សែប្រយុទ្ធ Asensio នឹងផុតកំណត់នៅឆ្នាំ ២០២៣។
    មកទល់ពេលនេះ Marco Asensio លេងបាន ១៥ ប្រកួតឱ្យ Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ដោយក្នុងនោះលេងក្នុងជម្រើសដំបូងបានត្រឹមតែ ៦ប្រកួតប៉ុណ្ណោះ។ កីឡាកររូបសង្ហាររូបនេះ ស៊ុតបញ្ចូលទីបាន ៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ១លើក៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី