Rangnick ទំនង​ជា​មិន​អាចដឹកនាំ Man Utd លេងទល់នឹង Arsenal នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះទេ

23021
  • ការប្រកួតផ្លូវការដំបូងរបស់លោក Ralf Rangnick ដែលទទួលបន្ទុកនៅ Manchester United ទំនងជាត្រូវរង់ចាំរហូតដល់ថ្ងៃអាទិត្យទី៥ ខែធ្នូឯណោះ។
    យោងតាមលោក Fabrizio Romano ដែលជាប្រភពលំដាប់ថ្នាក់លេខមួយបានឱ្យដឹងថា អ្នកឯកទេសបាល់ទាត់អាល្លឺម៉ង់លោក Rangnick ទំនងជាមិនមានវត្តមាននៅក្នុងការប្រកួតលើទឹកដី Old Trafford ទល់នឹងក្រុមកាំភ្លើងធំ Arsenal នៅយប់ថ្ងៃព្រហស្បតិ៍នោះទេ។
    គ្រូបង្វឹកវ័យ ៦៣ ឆ្នាំរូបនេះ ត្រូវបានបញ្ជាក់ជាផ្លូវការថាជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្លិបបិសាចក្រហម Manchester United រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២១/២២ បន្ទាប់ពីការបណ្តេញលោក Ole Gunnar Solskjaer ក្រោយទទួលលទ្ធផលមិនល្អ។
    ទោះជាយ៉ាងណាក៏ដោយ ទិដ្ឋាការការងាររបស់លោក Rangnick នៅចក្រភពអង់គ្លេសមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ ជាមួយគ្នានេះ គ្រូជំនួយលោក Michael Carrick នឹងនៅតែទទួលបន្ទុកប្រកួតទល់នឹងក្រុមកាំភ្លើងធំ ដោយក្រូបង្វឹកអាឡឺម៉ង់អាចនឹងបង្ហាញខ្លួនជាលើកដំបូងទល់នឹងក្រុម Crystal Palace នៅថ្ងៃអាទិត្យ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី