បែកធ្លាយព័ត៌មាន! តារាជួរមុខ Man Utd ម្នាក់លួ.ចចរចាស្ងាត់ៗជាមួយក្លិបអ្នកមាន PSG

44074
  • Paul Pogba ត្រូវបានគេរាយការណ៍ថា បាននិយាយជាមួយម្ចាស់ក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ចំពេលមានពាក្យចចាមអារ៉ាមថាគាត់អាចនឹងផ្លាស់ទៅក្លឹប Ligue 1 ។
    ខ្សែបម្រើ Pogba នឹងផុតកុងត្រានៅក្លិបបិសាចក្រហម Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយមានការរំពឹងទុកជាច្រើនទាក់ទងនឹងក្លិបដែលគាត់អាចផ្លាស់ទៅដូចជា Barcelona និង Real Madrid ជាដើម។
    របាយការណ៍របស់ការសែត Athletic បានបញ្ជាក់ថា PSG ទំនងជាគោលដៅចម្បង ប្រសិនបើខ្សែបម្រើសញ្ជាតិបារាំងរូបនេះចង់បានប្រាក់ខែខ្ពស់តាមការទាមទាររបស់គាត់។ Juventus ដែលជាក្លិបចាស់របស់គាត់ក៏មានលទ្ធភាពផ្ដល់ជូនតារារូបនេះផងដែរ។
    ថ្មីៗនេះខ្សែបម្រើវ័យ ២៨ឆ្នាំ Pogba បានជួបជាមួយលោក Al-Khelaifi នៅក្នុងសណ្ឋាគារមួយនៅទីក្រុងប៉ារីស ប៉ុន្តែរបាយការណ៍បន្ថែមថា ប្រភពពី PSG អះអាងថា ជំនួបនេះគឺដោយចៃដន្យប៉ុណ្ណោះ៕ ដោយ៖ តារា

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី