ដោយមើលឃើញទេពកោសល្យខ្ពស់ Barcelona កំពុងរៀបចំសំណើខ្ចីជើង Martial ពី Man Utd

20357
  • Barcelona កំពុងពិចារណាលើកិច្ចព្រមព្រៀងខ្ចីជើងកីឡាករ Anthony Martial នេះបើយោងតាមអ្នកយកព័ត៌មាន ace លោក Ekrem Konor ។
    Barcelona បានសួរអំពី Martial កំឡុងពេលធ្វើដំណើរទៅទីក្រុម Manchester ក្នុងការតាមប្រមា.ញ់តារាវ័យ Ferran Torres របស់ក្លិបមេឃខៀវ Manchester City យកទៅពង្រឹងតំបន់ប្រយុទ្ធពួកគេនៅដើមឆ្នាំ២០២២ខាងមុខនេះ។
    តាមមើលទៅ Barca ទំនងជាអាចនឹងសម្លឹងនាំយកខ្សែប្រយុទ្ធមកពីក្របខ័ណ្ឌ Premier League ខណៈ Edinson Cavani, Torres និងឥឡូវ Martial សុទ្ធតែមានទំនាក់ទំនងលើរ៉ាដានាំយករបស់ក្លិបយក្សអេស្ប៉ាញមួយនេះ។
    សម្រាប់ Martial ហាក់ធ្លាក់ចុះទម្រង់លេងនៅ Manchester United និងពិបាកប្រជែងយកកៅអីជម្រើសដំបូង ដោយឈរពីក្រោយ Cristiano Ronaldo, Rashford និង Greenwood ហើយបើទោះបីជាផ្លាស់ប្ដូរគ្រូបង្វឹកយ៉ាងក្ដី ក៏គេរំពឹងថាខ្សែប្រយុទ្ធបារាំងរូបនេះ គ្មានកន្លែងលេងនៅ Old Trafford ទៀតនោះឡើយ។
    ទោះយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ២៥ឆ្នាំរូបនេះ នៅតែជាកីឡាករមានទេពកោសល្យខ្ពស់ ហើយអាចរកបាន ៧៩គ្រាប់ក្នុងការបង្ហាញខ្លួន ២៦៧ លើកសម្រាប់ក្រុមបិសាចក្រហម Manchester United ចាប់តាំងពីឆ្នាំ២០១៥ មក៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី