ភ្នាក់ងាររបស់ Isco នឹងត្រូវជួបពិភាក្សាជាមួយម្ចាស់ក្លឹប Paris Saint-Germain ទាក់ទងរឿងផ្ទេរ

10923
  • Isco មិនសូវបានបង្ហាញខ្លួនក្នុងការប្រកួតបានប៉ុន្មានទេសម្រាប់ក្លឹប Real Madrid នារដូវកាលនេះចាប់តាំងពីការមកដល់របស់លោក Santiago Solari ក្នុងការមកកាន់តំណែងជាគ្រូបង្វឹក ។

    Image result for Isco

    ហើយជាលទ្ធផលខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះតែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ចេញពីកីឡដ្ឋាន Estadio Santiago Bernabeu ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Paris Saint-Germain ដែលជាក្លឹកចុងក្រោយដែលបានបង្ហាញចំណាប់ចាប់អារម្មណ៍ទៅលើរូបគេ ។

    Image result for Isco

    គេជឿថាលោក Nasser Al-Khelaifi ដែលជាប្រធានក្លឹបក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ក្លឹប Paris Saint-Germain នឹងត្រូវជួបជាមួយភ្នាក់ងាររបស់ Isco និងឪពុករបស់គាត់នៅក្នុងសប្តាហ៍នេះ ហើយនេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសបារាំងពី parisunited.fr ។

    Related image

    សមាជិកក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះគឺជាគោលដៅផ្ទេរដ៏ធំរបស់ក្លឹប Paris Saint-Germain ក្នុងកំឡុងពេលដែលលោក Unai Emery នៅដឹកនាំក្រុមកាលពីរដូវកាលមុន ហើយពួកគេអាចនឹងងាកចាប់អារម្មណ៍សារជាថ្មី បន្ទាប់ពី Isco កំពុងជួបរដូវកាលដ៏សែនអាក្រក់របស់ខ្លួននៅក្នុងទីក្រុងម៉ាឌ្រីដ ដែលអាចនឹងធ្វើឲ្យពួកគេមានភាពងាយស្រួលក្នុងនាំយកកីឡាកររូបនេះទៅកាន់កីឡដ្ឋាន Parc des Princes ៕

    ដោយ៖តារា

    ប្រភព :
    marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី