Grealish ទម្លាយថា ខ្ញុំពិតជាខិតជិតចូលរួមជាមួយ Man Utd តែចុងក្រោយគឺមេឃខៀវ

20283
  • Jack Grealish បានបង្ហើបថា ខ្លួនខិតជិតផ្លាស់ទៅកាន់ក្លិប Manchester United ខណៈរូបគេបានផ្លាស់ប្ដូរទៅកាន់កីឡដ្ឋាន Etihad ដែលជាក្លិបគូរប្រកួតកាលពីរដូវក្តៅមុន។
    កីឡាករវ័យ ២៦ឆ្នាំរូបនេះសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្រុម Tottenham Hotspur ក្នុងឆ្នាំ ២០១៨ ហើយបន្ទាប់មកនៅឆ្នាំ ២០២០ Manchester United ក៏ខិតជិតក្នុងការនាំយកខ្សែបម្រើប្រយុទ្ធទៅកាន់ Old Trafford ។
    អតីតតារាក្លិប Aston Villa កីឡាករ Grealish បានទម្លាយថា៖ “ខ្ញុំពិតជាជិតនឹងផ្លាស់ទៅក្លិប Manchester United ប៉ុន្តែមិនមានអ្វីកើតឡើងទេនៅទីបញ្ចប់”។
    កីឡាកររូបនេះបន្តថា៖ “យើងបានលេងទល់ United ក្នុងការប្រកួតមុនបើករដូវកាលកាលពីថ្ងៃសៅរ៍ ហើយខ្ញុំមិនគួរលេងក្នុងការប្រកួត Cup នៅ Burton នោះទេ។ ប៉ុន្តែបន្ទាប់ពីការប្រកួតជាមួយ United ខ្ញុំបាននិយាយទៅកាន់ Purslow និងភ្នាក់ងាររបស់ខ្ញុំថា៖ “ប្រសិនបើខ្ញុំមិនចាកចេញទេ ខ្ញុំនឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់ខ្ញុំ”។
    គួរជម្រាបជូនថា Jack Grealish បានផ្លាស់ប្ដូរទៅកាន់ក្លិបជើងឯកអង់គ្លេស Manchester City ក្នុងតម្លៃខ្លួន ១០០លានផោនពីក្លិប Aston Villa ក្លាយជាកីឡាករជនជាតិអង់គ្លេសថ្លៃបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្សែបម្រើខាងលើមិនទាន់បង្ហាញទម្រង់លេងល្អគ្រប់គ្រាន់សមនឹងតម្លៃខ្លួននៅឡើយទេ សម្រាប់ក្រុមលោក Pep Guardiola៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី