Kroos កំពុងដេកឆ្ងល់ថាហេតុអ្វី Messi ឈ្នះពានបាល់មាសឆ្នាំនេះ គ្រាន់ CR7 ក៏សមជាងផង

28793
  • ជោគជ័យ Ballon d’Or ទីប្រាំពីររបស់ Lionel Messi គឺមិនសមនឹងទទួលបានទេ ហើយ Cristiano Ronaldo គួរតែឈ្នះពាននេះជាងផង នេះបើយោងតាមសម្ដីតារាឆ្នើមរបស់ Real Madrid Toni Kroos ។
    Messi បានឈ្នះពានបាល់មាសឆ្នាំ ២០២១ កាលពីថ្មីៗនេះ បន្ទាប់ពីឆ្នាំដ៏ល្អសម្រាប់ក្លឹប និងប្រទេសអាហ្សង់ទីន ដែលបានឃើញគាត់ស៊ុតបញ្ចូលទីបាន ៤២ គ្រាប់ ខណៈពេលដែលខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំទទួលបានពានរង្វាន់ Copa del Rey និង Copa America ។
    ទោះជាយ៉ាងណាក៏ដោយ Kroos មិនជឿថាកីឡាករអន្តរជាតិអាហ្សង់ទីនដែលបានចូលរួមជាមួយ Paris Saint-Germain បន្ទាប់ពីចាកចេញពី Barcelona នៅរដូវក្តៅ គួរតែឈ្នះពានមាសនេះ មុនកីឡាករមួយចំនួនផ្សេងទៀតនៅក្នុងការបោះឆ្នោតចុងក្រោយនោះទេ។
    ខ្សែបម្រើ Real Madrid បាននិយាយនៅលើផតឃែស្ថផ្លូវការរបស់គាត់ថា៖ “វាពិតជាមិនសមនឹងទទួលបានទេ។ គ្មានការងឿងឆ្ងល់ទេដែល Messi ជាមួយ Cristiano គឺជាកីឡាករនៃទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែនៅឆ្នាំនេះគួរតែមានអ្នកផ្សេងទៀតនាំមុខគាត់”។
    ក្នុងការរិះគន់អ្នកទទួលបានពានរង្វាន់ Ballon D’or នៅឆ្នាំនេះ Kroos បានដាក់ឈ្មោះមិត្តរួមក្រុម Real Madrid របស់គាត់គឺ Karim Benzema ស័ក្តិសមឈ្នះជាងគេ ហើយក៏បានទទូចថា Ronaldo ក៏ស័ក្តិសមឈ្នះវាជាង Messi ផង។ Kroos បានបន្ថែមថា៖ “នៅពេលដែលខ្ញុំឃើញចំនួនគ្រាប់ដែល Cristiano បានស៊ុតបញ្ចូលទីនាពេលថ្មីៗនេះ Manchester United នៅតែស្ថិតក្នុងក្របខ័ណ្ឌ Champions League ដោយសារគាត់តែម្នាក់ឯង បន្ទាប់មកនៅក្នុងភ្នែករបស់ខ្ញុំ Cristiano ក៏គួរឈ្នះមុន Messi ដែរ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី