Silva សើចចំអកឱ្យ Scholes វិញភ្លាមៗលើ IG ថា Ronaldo នៅតែជាកីឡាករស្រួលបិទសម្រាប់ខ្លួន

25870
  • ក្រុម Manchester United បានប្រកួតស្មើ ១-១ ជាមួយក្រុម Chelsea ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ ហើយកីឡាករ Cristiano Ronaldo មិនស្ថិតក្នុងជម្រើសដំបូងឡើយ។
    កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ ៣៦ឆ្នាំរូបនេះ ត្រូវបានប្ដូរចូលនៅពាក់កណ្ដាលតង់ទី ២ ហើយមិនបានបង្កភាពគ្រោះ.ថ្នា.ក់ដល់គូរប្រកួតឡើយ ហើយខ្សែការពាររបស់ក្រុមតោខៀវ Chelsea ក៏បានឆ្លៀតឌឺដងដល់ខ្សែប្រយុទ្ធជួរមុខក្រុមបិសាចក្រហម Manchester United រូបនេះថែមទៀតផង។
    បន្ទាប់ពីការប្រកួតនៅ Stamford Bridge ដោយលទ្ធផលស្មើរគ្នា វីរបុរសក្លិបបិសាចក្រហមលោក Paul Scholes បានផុសឆ្លើយតបទៅ Thiago Silva នៅលើ Instagram វិញថា៖ “ការប្រឈមមុខនឹង Thiago Silva នឹងងាយស្រួលសម្រាប់ Ronaldo!”។
    ហើយខ្សែការពារកណ្តាលប្រេស៊ីលវ័យ ៣៦ឆ្នាំខាងលើក៏បានឆ្លើយតបទៅកាន់អតីតកីឡាករ Manchester United វិញថា៖ “វាតែងតែងាយស្រួល ជាពិសេសសម្រាប់អ្នកដែលឈប់លេង!”។
    គួររម្លឹកផងដែរថា មុនជំនួបរវាង Manchester United និង Chelsea ខ្សែការពារជើងចាស់ Thiago Silva បានបោះពាក្យសម្ដីទៅគូរប្រកួតប្រជែងខ្លួនថា ការបិទ Cristiano Ronaldo គឺមានភាពងាយស្រួលជាងការបិទ Lionel Messi។ ដែលនេះ Thiago សបញ្ជាក់ថា Messi គឺល្អជាង Ronaldo ខណៈអ្នកទាំងពីរជាគូរប្រជែងដ៏ក្ដៅគ.គុកជាង ១០ឆ្នាំមកនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី