លោក Massimiliano Allegri ៖ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់នៅក្នុងក្លឹប Juventus

5853

លោក Massimiliano Allegri បានច្រានចោលនូវពាក្យចចាមអារ៉ាមទាំងអស់ដែលទាក់ទងទៅនឹងការទៅដឹកនាំក្លិបបីសាចក្រហម Manchester United ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថាលោកតែងតែរីករាយក្នុងការដឹកនាំក្លឹប Juventus ។

Image result for Massimiliano Allegri

គ្រូបង្វឹកវ័យ ៥២ ឆ្នាំលោក Allegri បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃមុនពេលការប្រកួតចុងក្រោយរបស់ Juventus នៅឆ្នាំ ២០១៨ ទល់នឹង Sampdoria ថា៖ ” ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់នៅឯក្លិប Juventus ។ យើងកំពុងធ្វើរឿងដ៏អស្ចារ្យរួមជាមួយក្លិប ហើយយើងបន្តធ្វើដូចនេះបន្តទៀត ” ។

Related image

កាលពីដើមឡើយ ESPN FC ដែលជាប្រភពពត៌មានដ៏ល្បីមួយនៅក្នុងប្រទេសព័រទុយហ្កាលក៏បានចុះផ្សាយថាក្លឹបយក្សរបស់អង់គ្លេស Manchester United បានដាក់គ្រូបង្វឹករបស់ក្លឹប Juventus លោក Massimiliano Allegri ទៅក្នុងបញ្ជី ដែលពួកគេគ្រោងនឹងនាំយកមកឲ្យដឹកនាំក្រុមមួយនេះនៅរដូវកាលក្រោយ ។

Image result for Massimiliano Allegri

លោក Allegri ដែលបានដឹកនាំក្លឹប Juventus ឱ្យឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ចំនួន ៤ ដង និងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ចំនួន ពីរ លើក ខណះបច្ចុប្បន្នក្រុមរបស់លោកកំពុងឈរនៅកំពូលតារាងនៃពានរង្វាន់លីគកំពូលអ៊ីតាលីដោយមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុងរយះ ១៨ ប្រកួតកន្លងមកនេះ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី