លោក Sarri ៖ ខ្ញុំចង់ឱ្យ Fabregas ស្នាក់នៅប៉ុន្តែខ្ញុំមិនដឹងពីការសម្រេចចិត្តចុងក្រោយរបស់គាត់និងក្លឹបនោះទេ

14992
  • លោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវ Chelsea បានជម្រុញខ្សែបំរើខ្សែបម្រើកណ្តាល Cesc Fabregas ឱ្យបន្តស្នាក់នៅជាមួយក្លឹប ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ ៣១ ឆ្នាំរូបនេះបានមើលឃើញតួនាទីរបស់គាត់នៅក្នុងកីឡដ្ឋាន Stamford Bridge កាន់តិចទៅៗក្នុងរដូវកាលនេះ បន្ទាប់ពីការមកដល់របស់កីឡាករ Jorginho និង Mateo Kovacic ។

    Related image

    Fabregas បានបង្ហាញខ្លួនត្រឹមតែ ៥ ប្រកួតក្នុងក្របខ័ណ្ឌ Premier League តែប៉ុណ្ណោះនារដូវកាលនេះ ហើយនឹងអាចចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយនឹងក្រុមណាផ្សេងបាននៅក្នុងខែមករានេះ ខណះកិច្ចព្រមព្រៀងរបស់កីឡាករវ័យ ៣១ ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅខែមិថុនាខាងមុខនេះហើយ ។ ទោះបីជាយ៉ាងណាក៏ដោយគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Sarri នៅតែសង្ឃឹមថា Fabregas នឹងបន្តរួមរស់ជាមួយក្លិបជាយូរបន្តទៀត ។

    Image result for Maurizio Sarri with Cesc Fabregas

    លោក Sarri បាននិយាយថា៖ ” នៅក្នុងតំណែងនេះយើងមានតែកីឡាករពីរនាក់ប៉ុណ្ណោះគឺ Jorginho និង Fabregas ដូច្នេះសម្រាប់ខ្ញុំវាពិតជាមានបញ្ហាមួយបើមិនមានវត្តមានរបស់ Cesc ។ ខ្ញុំចង់ឱ្យគាត់ស្នាក់នៅ ខ្ញុំមិនដឹងពីការសម្រេចចិត្តចុងក្រោយរបស់ Cesc និងក្លឹបនោះទេ ” ។

    Related image

    អតីតអ្នកចាត់ការរបស់ក្លឹប Napoli រូបនេះបន្តទៀតថា៖ ” ប៉ុន្តែសម្រាប់ខ្ញុំវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយបើសិនជា Cesc នឹងចាកចេញ ខ្ញុំគិតថាយើងត្រូវការទិញកីឡាករម្នាក់ទៀត ហើយវាមិនងាយស្រួលនោះទេ ព្រោះបច្ចេកទេសរបស់ Cesc គឺជាកីឡាករដ៏សំខាន់ម្នាក់ ។ ហើយខ្ញុំគិតថានៅទីផ្សារវាលំបាកណាស់ក្នុងការស្វែងរកកីឡាករដែលមានលក្ខណៈដូចរូបគេ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី