Pulisic យល់ព្រមផ្ទេរទៅកាន់ Chelsea នៅរដូវក្តៅនេះហើយជាមួយតម្លៃខ្លួន ៥៧ លានដុលារ

8480

បើយោងតាមការសែត Bild បានចុះផ្សាយឲ្យដឹងថាខ្សែបម្រើវ័យក្មេង Christian Pulisic បានយល់ព្រមចូលរួមជាមួយក្លឹប Chelsea នៅរដូវក្តៅនេះហើយ ។

Image result for Christian Pulisic

ក្រុមយក្សរបស់ក្របខ័ណ្ឌ English Premier League ក្លឹបតោខៀវ Chelsea នឹងត្រូវចំណាយប្រាក់ប្រហែលចំនួន ៥០ លានអឺរ៉ូ ( ៤៥ លានផោន / ៥៧ លានដុល្លារអាមេរិក ) ដើម្បីនាំយកខ្សែបម្រើស្លាបសញ្ជាតិអាមេរិកវ័យ ២០ ឆ្នាំរូបនេះ បន្ទាប់ពីបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងនាមជាខ្សែបម្រើដោយបានស៊ុតបញ្ចូលទីបានចំនួន ៣ គ្រាប់ក្នុងការបង្ហាញខ្លួនបានចំនួន ១៨ ប្រកួតនារដូវកាលថ្មី ២០១៨/២០១៩ នេះសម្រាប់ក្លឹប Borussia Dortmund ។

Related image

ខណះក្លឹបយក្សរបស់អាល្លឺម៉ងមួយនេះកំពុងតែឡើងជើងយ៉ាងខ្លាំងដោយកំពុងកាន់កាប់កំពូលតារាងនៃក្របខ័ណ្ឌ Bundesliga នឹងបានវ៉ាដាច់ក្រុមលេខពីរក្លឹបការពារតំណែងជើងឯក Bayern Munich រហូតដល់ ៦ ពិន្ទុឯណោះ និងក៏បានបង្ហាញភាពខ្លាំងរបស់ខ្លួនផងដែរនៅក្នុងក្របខ័ណ្ឌ UEFA Champions League ដោយវគ្គ ១៦ ក្រុមចុងក្រោយពួកគេនឹងត្រូវជួបជាមួយក្រុមខ្លាំងរបស់អង់គ្លេស Tottenham Hotspur ។

Image result for Christian Pulisic

សមាជិកក្រុមជម្រើសជាតិអាមេរិកវ័យ ២០ ឆ្នាំ កីឡាករ Christian Pulisic ត្រូវទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបយក្សៗនៅ Premier League ផ្សេងៗទៀតផងដែរដូចជាក្លឹប Arsenal និង Liverpool មិនត្រឹមមានតែក្រុម Chelsea ប៉ុណ្ណោះទេ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី