នាយកកីឡារ AC Milan ៖ AC Milan មិនដែលគិតចង់បណ្ដេញលោក Gattuso ចេញម្ដងណាឡើយ

22873
  • នាយកកីឡារលោក Leonardo Araujo បានទទូចថា AC Milan មិនដែលគិតចង់បណ្តេញលោក Gennaro Gattuso ចេញពីតំណែងម្ដងណានោះឡើយ ។

    Image result for leonardo ac milan

    គ្រូបង្វឹករបស់ក្លឹប AC Milan លោក Gennaro Gattuso ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេក្នុងការប្រកួតចំនួន ៥ លើកកន្លងមកនេះនៅក្នុងក្របខ័ណ្ឌ Serie A ដោយបានធ្វើឲ្យពួកគេធ្លាក់ទៅកាន់លេខរៀងទី ៦ ដោយមានតែ ២៨ ពិន្ទុប៉ុណ្ណោះ នឹងចាញ់ក្រុមកំពុងឈរនៅកំពូលតារាងក្លឹបសេះបង្កង់ Juventus រហូតដល់ ២២ ពិន្ទុឯណោះ ។

    Image result for Gennaro Gattuso

    លោក Leonardo ដែលជាប្រធានកីឡាររបស់ក្លឹប AC Milan បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ ” យើងមិនដែលគិតចង់បណ្ដេញលោក Gattuso ចេញនោះទេ ។ យើងអាចបដិសេធស្ថានភាពទូទៅនេះ ។ Milan បានចាប់ផ្តើមយ៉ាងឆាប់រហ័សនៅឆ្នាំនេះ ហើយយើងកំពុងព្យាយាមដោះស្រាយបញ្ហាដែលបានចាប់ផ្តើម ។ យើងកំពុងរត់ទៅកាន់គោលដៅរបស់យើងដែលជាការបញ្ចប់នៅក្នុងកំពូលទាំងបួន ។ ឥឡូវនេះយើងនៅទីនោះ ហើយការរិះគន់ដែល Rino និយាយអំពីគឺទាក់ទងទៅនឹងរថយន្តចល័តមួយដែលត្រូវការការជួសជុល ” ។

    Image result for AC Milan

    លោកបន្តទៀតថា៖ ” ម្ចាស់ក្លឹបដឹងពីស្ថានភាព ហើយយើងត្រូវការមនុស្សគ្រប់គ្នាឱ្យសហការនិងរួបរួម ។ យើងត្រូវការការយល់ដឹងបន្តិចបន្តួចក្នុងការជួសជុលស្ថានភាពនេះ យើងនឹងមិនទិញកីឡាករ ១០ នាក់ហើយភ្លាមៗនោះយើងនឹងជួសជុលអ្វីៗទាំងអស់ ។ មិនមានផែនការផ្លាស់ប្តូរលោក Gattuso នោះទេ ហើយ Milan មិនបានទាក់ទងនរណាម្នាក់ផ្សេងទៀតទេ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី