ម្ចាស់ក្លឹបថ្មីរបស់ Inter Milan មានឥទ្ធិពលខ្លាំងអាចចុះហត្ថលេខាជាមួយ Messi បាន ឱ្យតែពួកគេចង់

10479
  • អតីតខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan កីឡាករ Eder Martins បានផ្ដល់បទសម្ភាសន៍មួយជាមួយការសែត La Gazzetta dello Sport ដោយបានពិភាក្សាអំពីម្ចាស់ក្លឹបថ្មីរបស់ Inter Milan ដែលជាជនជាតិចិនដែលមានឥទ្ធិពលខ្លាំងអាចនាំយកកំពូលកីឡាករៗបានដូចជា Lionel Messi ជាដើម ។

    Related image

    Eder Martins បាននិយាយថា៖ ” ពួកគេនិយាយអំពីការរីកចម្រើន ពួកគេមិនបានសន្យាថានឹងឈ្នះជើងឯកភ្លាមៗ ឬក៏ដើម្បីទទួលបាន Messi ទេ ។​ បើសិនជាពួកគេចង់បានក្តីសុបិន្តនិងធ្វើឱ្យអ្នកណាម្នាក់មានក្តីសុបិន្តជាមួយការចុះហត្ថលេខា ។ នៅក្នុងបាល់ទាត់សូម្បីតែ Messi ក៏ដោយ ។ បញ្ហាពន្ធគឺមានសារៈសំខាន់សម្រាប់កីឡាករដែលលេងនៅក្នុងប្រទេសអេស្ប៉ាញ ហើយមើល Cristiano Ronaldo បានមកដល់ Juventus … ” ។

    Image result for Lionel Messi

    នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៦ ក្រុមហ៊ុន Suning Holdings Group ដែលជាក្រុមហ៊ុនមួយរបស់លោក Zhang Jindong បានទិញយកភាគហ៊ុនភាគច្រើននៃក្លឹប Inter Milan ។ ហើយនៅខែ តុលា ឆ្នាំ ២០១៨ ពួកគេបានតែងតាំងជាប្រធានក្លឹបថ្មីគឺលោក Steven Zhang ។

    Related image

    នេះមិនមែនជាលើកទី ១ ទេដែល Messi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ចេញឆ្ងាយពីក្លិប FC Barcelona ។ កាលពីខែវិច្ឆិកាការសែតដ៏ល្បីរបស់អេស្ប៉ាញ Mundo Deportivo បានចុះផ្សាយថាក្លឹបយក្សរបស់អង់គ្លេស Manchester City បានត្រៀមរៀបចំកិច្ចសន្យាដ៏ធំបំផុតមួយសម្រាប់ Lionel Messi ដែលក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះមានបំណងផ្តល់ប្រាក់ឈ្នួលដ៏ច្រើនលើសលុបចំនួន ២៥០ លានអឺរ៉ូក្នុងរយៈពេល ៥ ឆ្នាំទៅឱ្យខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះពោលគឺត្រូវទទួលបាន ៥០ លានអឺរ៉ូក្នុងមួយឆ្នាំ កាលពីឆ្នាំ ២០១៦ ។ តែបើទោះជាយ៉ាងណាក៏ដោយម្ចាស់ពានរង្វាន់  Ballon d’Or ចំនួន ៥ សម័យកាលរូបនេះបានសម្រេចចិត្តពង្រីកកិច្ចសន្យារបស់ខ្លួនជាមួយកីឡដ្ឋាន Camp Nou និងបន្តស្នាក់នៅជាមួយ Barcalona បន្តទៀត ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី