លោកព្រះថា Messi-CR7 មិនសមមានឋានៈជាស្ដេចពពែ ‘GOAT’ នោះទេ តែជាវីរបុរសរូបនេះ

38006
  • នៅពេលសួរថាតើអ្នកណាដែលគាត់ជឿថា ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេល Zlatan Ibrahimovic បានប្រាប់ Corriere della Serra ថា៖ “Ronaldo (Nazario) ជាបាតុភូត។ កាលនៅក្មេង ខ្ញុំយកតម្រាប់តាមគាត់”។
    វីរបុរសក្រុមស៊ាំបាប្រេស៊ីលលោក Ronaldo Nazario នៅតែជាខ្សែប្រយុទ្ធល្អបំផុតគ្រប់ពេល និងជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេទីពីរក្នុងប្រវត្តិសាស្ត្រ FIFA World Cup ជាមួយនឹង ១៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ ដង។ លោកក៏បានឈ្នះ Ballon d’Or ពីរដងក្នុងអាជីពរបស់គាត់ ក៏ដូចជាពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ៣ ដងផងដែរ។
    Zlatan មិនជឿថា Lionel Messi ឬ Cristiano Ronaldo សមនឹងទទួលបានឋានៈជា ‘GOAT’ ទេ ប៉ុន្តែខ្សែប្រយុទ្ធរបស់ក្រុម AC Milan វ័យ ៤០ឆ្នាំបានផ្តល់ចម្លើយក្នុងការជ្រើសរើសរវាង Ronaldo និង Messi ថា៖ “អ្នកទាំងពីរគឺខ្លាំងណាស់។ ខ្ញុំនិយាយថា Messi ក៏ព្រោះយើងបានលេងជាមួយគ្នា”។
    Ibrahimovic ក៏បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Corriere della Serra ថា Robert Lewandowski គួរតែឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០២១នេះ ជាង Leo Messi ដែលបានឈ្នះពានទី៧ នៅក្នុងអាជីពរបស់លោក៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី