Eden Hazard កំពុងតែស្មុគស្មាញយ៉ាងខ្លាំងតើគួរជម្រើសរើសយក Chelsea ឬក៏ Real Madrid?

11884
  • Eden Hazard ត្រូវបានបែងចែកបេះដូងរបស់ខ្លួនចំពោះក្លឹបពីរ មួយគឺក្លឹបក្នុងក្ដីសុបិន្ត មួយទៀតគឺក្លឹបដែលខ្លួនគោរព  ហើយប្រសិនបើរូបគេផ្ទេរទៅកាន់ក្លឹប Real Madrid នោះនឹងមានឱកាសក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ។

    Image result for Eden Hazard

    បញ្ហាគឺថាកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះចង់ទៅលេងឱ្យក្លឹប Real Madrid ប៉ុន្តែគាត់ដឹងថាគាត់ត្រូវតែស្មោះត្រង់នឹង Chelsea យ៉ាងហោចណាស់ក៏បន្តរួមរស់រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ។

    Image result for Eden Hazard

    នៅឯកីឡដ្ឋាន Estadio Santiago Bernabeu ពួកគេនឹងរីករាយក្នុងការស្វាគមន៍ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះនៅក្នុងទីផ្សារដោះដូរកីឡាករបើកនា ២ ថ្ងៃខាងមុខនេះ ប៉ុន្តែក្លឹបតោខៀវ Chelsea មិនចង់បាត់បង់គាត់នៅពាក់កណ្តាលរដូវកាលនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ Hazard តែងតែសុបិនចង់លេងឱ្យ Real Madrid ជានិច្ច ។

    Image result for Eden Hazard

    កិច្ចសន្យារបស់គាត់នៅក្នុងកីឡដ្ឋាន Stamford Bridge នឹងត្រូវផុតកំណត់ក្នុងរយៈពេល ១៨ ខែខាងមុខទៀតឯណោះ ហើយគាត់ចង់ផ្លាស់ទៅរស់នៅក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែកីឡាកររូបនេះមិនចង់ចាកចេញពីក្លឹបដែលផ្តល់ឱ្យគាត់នូវអ្វីទាំងអស់នោះឡើយ ។​ ដូច្នេះទើបធ្វើឲ្យ  Hazard មានការពិបាក និងភាពស្មុគស្មាញយ៉ាងខ្លាំងក្នុងការសម្រេចចិត្តថាតើខ្លួនគួរតែបន្តនៅ Chelsea ឬក៏ផ្លាស់ទៅកាន់ក្លឹប Real Madrid ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី