នៅ Arsenal គ្មានអនាគត Aubameyang ចង់ទៅ Barcelona វិញ ដើម្បីឈ្នះពាន

22466
  • លោក Mikel Arteta គ្រូបង្វឹករបស់ក្រុម Arsenal បានប្រាប់ក្លឹបអនុញ្ញាតឱ្យ Pierre-Emerick Aubameyang ចាកចេញ នេះបើយោងតាមរបាយការណ៍របស់ Diariogol ។
    ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុង បើកចំហរក្នុងការចាកចេញ ហើយបានផ្តល់ជូនខ្លួនគាត់ តាមរយៈភ្នាក់ងាររបស់គាត់ទៅកាន់ក្លិប Barcelona ។ គាត់ដឹងថា Barca កំពុងស្វែងរកខ្សែប្រយុទ្ធមានបទពិសោធន៍បន្ថែមក្នុងរដូវរងារ។ Aubameyang ត្រូវបានគេរាយការណ៍ថា ចង់ចូលរួមជាមួយក្លឹបកំពូលមួយដើម្បីលេងនៅ Champions League និងឈ្នះពានរង្វាន់។
    គ្រូបង្វឹកថ្មីលោក Xavi មិនបោះបង់ជម្រើសនេះទេ។ Barca អាចនឹងដេញថ្លៃ Aubameyang ប្រសិនបើតម្លៃស្នើសុំមិនខ្ពស់ពេក។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ៣២ ឆ្នាំ នឹងត្រូវទទួលយកការកាត់បន្ថយប្រាក់ខែដ៏ខ្ពស់របស់គាត់ បើសិនខ្សែប្រយុទ្ធពិតជាចង់ចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ។
    មកទល់ពេលនេះ Aubameyang លេងបាន ១៤ ប្រកួតឱ្យ Arsenal ដោយស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និង assist ២ ដង ចំណែកឯកិច្ចសន្យារបស់តារាជើងស៊ុតរូបនេះជាមួយក្រុមកាំភ្លើងធំ Arsenal មានរហូតដល់ឆ្នាំ ២០២៣៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី