ក្ដៅៗ! ក្លិបអ្នកមានវិសាខា ប្រកាសតែងតាំងលោក មាស ចាន់ណា ជាអ្នកចាត់ការថ្មីរបស់ខ្លួន

19469
  • ក្លិបបាល់ទាត់វិសាខា បានប្រកាសតែងតាំងអ្នកចាត់ការថ្មីរបស់ខ្លួន ដែលជាជនជាតិខ្មែរ។
    បើយោងទៅតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប វិសាខាបានបញ្ចេញវីដេអូឃ្លីបខ្លីមួយអំពីការប្រកាសការមកដល់អ្នកចាត់ការថ្មីរបស់ក្លិប ត្រៀមរដូវកាលថ្មីឆ្នាំ២០២២ខាងមុខ។ អ្នកចាត់ការថ្មីដែលក្លិបអ្នកមានវិសាខា ប្រកាសតែងតាំងក្ដៅៗនេះ គឺជាអតីតគ្រូបង្វឹកក្លិបបាល់ទាត់ណាហ្គាវើលដ៏ លោក មាស ចាន់ណា ដែលជាអ្នកជំនាញបាល់ទាត់កម្ពុជាមួយរូប។
    គួររម្លឹកផងដែរថា វីរបុរសបាល់ទាត់កម្ពុជា លោក មាស ចាន់ណា បានចាកចេញពីក្លិបណាហ្គាវើលដ៏ កាលពីខែតុលា ក្រោយផុតកុងត្រាជាមួយក្លិប បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំដឹកនាំក្លិបខ្លាំងកម្ពុជាមួយនេះ និងបានជួយណាហ្គាវើលដ៏ ឈ្នះពានជាច្រើនផងដែរ។
    ចំណែកឯវិសាខា ដែលជាក្លិបក្មេងខ្ចីមួយនៅកម្ពុជា ប៉ុន្តែបានវិវត្តន៍ខ្លួនខ្លាំងគួរឱ្យភ្ញាក់ផ្អើល និងបានក្លាយជាក្លិបធំមានរចនាសម្ព័ន្ធសព្វគ្រប់ រួមជាមួយកីឡដ្ឋានទំនើបផ្ទុកអ្នកគាំទ្រជាង ១៥,០០០នាក់ ទើបតែការពារតំណែងជើងឯកពានរង្វាន់ហ៊ុនសែនខាប់ បានសម្រេចនៅចុងរដូវកាលនេះ ដែលជាការឈ្នះពាន Cup ២រដូវកាលជាប់ៗគ្នា ខណៈវិសាខានៅតែមិនទាន់ស្គាល់រសជាតិឈ្នះពានលីគនៅឡើយទេ ចាប់តាំងពីឡើងមកលេងនៅលីគកំពូល ជាលើកដំបូងកាលពីឆ្នាំ២០១៧៕ ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី