Mohamed Salah បង្ហាញតម្រុយផ្លាស់ទៅ Barcelona ទោះកំពុងជា Hero នៅ Liverpool

20579
  • ពាក្យចចាមអារ៉ាមអំពីការចាប់អារម្មណ៍របស់ Barcelona លើ Mohamed Salah លេចឡើងគ្រប់ពេលវេលានៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ និងអង់គ្លេស នាមួយរយៈចុងក្រោយនេះ។
    El Nacional បានរាយការណ៍កាលពីខែវិច្ឆិកាថា Xavi ចង់នាំយកកីឡាករអេហ្ស៊ីបមកកាន់ទឹកដី Camp Nou ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ខណៈដែលគាត់ត្រូវការខ្សែប្រយុទ្ធដ៏មុតស្រួចនៅស្លាបខាងស្តាំដៃ។
    ជាមួយគ្នានេះ Salah បានប្រាប់ MBC ដែលត្រូវបានដកស្រង់ដោយការសែត Liverpool Echo ថា៖ “ខ្ញុំបានអានអ្វីដែលត្រូវបានគេនិយាយអំពីចំណាប់អារម្មណ៍របស់ Xavi ក្នុងការចុះហត្ថលេខាលើខ្ញុំ”។
    ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំខាងលើបន្តទៀតថា៖ “នេះគឺជាអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តដែលក្រុមដូចជា Barcelona ចាប់អារម្មណ៍លើខ្ញុំ ប៉ុន្តែខ្ញុំសប្បាយចិត្តនៅ Liverpool ហើយយើងនឹងឃើញអ្វីដែលកើតឡើងនាពេលអនាគត។ នៅពេលនេះ ខ្ញុំចូលចិត្តនៅ Premier League ព្រោះវាជាលីគខ្លាំងបំផុតក្នុងពិភពលោក”។
    ជម្រាបជូនថា កុងត្រាបច្ចុប្បន្នរបស់ Salah ជាមួយក្រុមហង្សក្រហម Liverpool នឹងផុតកំណត់នៅឆ្នាំ ២០២៣។ Mo ក៏បានបង្ហើបថាគាត់ចង់បន្តកិច្ចសន្យាថ្មីជាមួយក្រុមហង្សក្រហម ទោះបីជាគាត់មានការទាមទារផ្នែកហិរញ្ញវត្ថុដ៏ខ្ពស់ក៏ដោយ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី