Xherdan Shaqiri ៖ Roberto Firmino សក្តិសមស៊ុតបញ្ចូលទីបានហេតទ្រីកខ្លាំងណាស់

6928

ខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool កីឡាករ Xherdan Shaqiri បាននិយាយថាកីឡាករ Roberto Firmino សក្តិសមស៊ុតបញ្ចូលទីបាន ៣ គ្រាប់ម្នាក់ឯងក្នុងជំនួបទល់នឹង Arsenal ប្រចាំសប្ដាហ៍ទី ២០ ក្នុងក្របខ័ណ្ឌ Premier League ។

Image result for Xherdan Shaqiri with Roberto Firmino

Roberto Firmino បានខិតខំព្យាយាមរកគ្រាប់បាល់យ៉ាងខ្លាំងនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីសរុបបានចំនួន ៧ គ្រាប់នៅក្នុងលីគរួមជាមួយការស៊ុតបញ្ចូលទីបានចំនួន ៣ គ្រាប់ក្នុងការទទួលជ័យជម្នះ ៥-១ នៅក្នុងកីឡដ្ឋាន Anfield កាលពីយប់មិញនេះផងដែរ ។ Shaqiri រីករាយចំពោះ Firmino ហើយគាត់សង្ឃឹមថាវានឹងនាំមកនូវការលេងដ៏អស្ចារ្យមួយនៅពាក់កណ្តាលរដូវកាលសម្រាប់កីឡាករវ័យ ២៧ ឆ្នាំនេះ ។

Image result for Xherdan Shaqiri with Roberto Firmino

Shaqiri បានប្រាប់វេបសាយរបស់ក្លិបថា៖ ” វាសមនឹងទទួលបានទាំងស្រុង ។ គាត់ ( Firmino ) មានការប្រកួតល្អណាស់ ។ វាជារឿងល្អដែលមានកីឡាករដែលអាចរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុម ដោយគាត់ស៊ុតដ៏អស្ចារ្យចំនួន ២ គ្រាប់ ។ គាត់ពិតជាសក្តិសម នឹងស៊ុតបញ្ចូលទីបានបីគ្រាប់ ហើយខ្ញុំពិតជាសប្បាយរីករាយសម្រាប់គាត់ ។ ខ្ញុំសង្ឃឹមថាគាត់អាចបន្តដូចនេះបានបន្តទៀត ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី