Mbappe ថា​ក្រោយចប់ Euro ក្នុងខួក្បាលខ្ញុំគិតតែពីការចូលរួមជាមួយ R.Madrid ប៉ុណ្ណោះ

19136
  • Kylian Mbappe បានទម្លាយថា ខ្លួនមានការខកចិត្តដែលមិនបានចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid កាលពីដើមរដូវកាលនេះ។
    Mbappe បាននិយាយនៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយលោក Thierry Henry ដែលត្រូវបានដកស្រង់ដោយ Canal Supporters ថា៖ “ខ្ញុំបរាជ័យក្នុងការផ្ទេរទៅ Real Madrid? ខ្ញុំមានការខកចិត្តបន្តិច ប៉ុន្តែខ្ញុំជា Parisian ខ្ញុំនៅផ្ទះជាមួយគ្រួសាររបស់ខ្ញុំ ប៉ុន្តែខ្ញុំចង់ស្វែងរកអ្វីផ្សេងទៀត អ្វីដែលថ្មី”។
    តារាជើងស៊ុតវ័យ ២៣ឆ្នាំកំពុងលេចធ្លោរូបនេះបានលើកឡើងទៀតថា៖ “ក្នុងអំឡុងពេល Euro ខ្ញុំបានសួរខ្លួនឯងនូវសំណួរជាច្រើន។ ខ្ញុំបាននិយាយច្រើនជាមួយឪពុកម្តាយរបស់ខ្ញុំ ខ្ញុំដឹងថាខ្ញុំចង់ចាកចេញ តែពួកគេបានប្រាប់ខ្ញុំឱ្យផ្តោតលើទីលាន”។
    រ៉ាដាកំពូលរបស់ Real Madrid បានបន្ថែមថា៖ “អនាគតរបស់ខ្ញុំ? វាមិនមែនជាការសម្រេចចិត្តងាយស្រួលនោះទេ។ ទោះមានអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំនឹងលេងឱ្យក្លឹបធំមួយដែរ”។
    ទន្ទឹមនឹងនេះ កុងត្រារបស់ Mbappe ជាមួយ PSG នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ថ្វីត្បិតតែក្រុម Parisians សង្ឃឹមថាកីឡាករសញ្ជាតិបារាំងរូបនេះនឹងផ្លាស់ប្តូរចិត្តតកុងត្រាថ្មីក៏ដោយ ក៏ Kylian ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ Real Madrid ដោយមិនគិតថ្លៃនៅរដូវកាលក្រោយ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី