Depay ចង់ចាកចេញពី Barcelona ភ្លាមៗ ក្រោយមិនសប្បាយចិត្តក្រោមការដឹកនាំរបស់ Xavi

20542
  • Memphis Depay មានឆន្ទៈចាកចេញពី Barcelona ទាំងក្នុងខែមករា ឬរដូវក្តៅក្រោយ។
    ខ្សែប្រយុទ្ធអន្តរជាតិហូឡង់ Memphis Depay មានអារម្មណ៍ថា លោក Ronald Koeman គឺជាអ្នកចាត់ការល្អជាងអ្នកចាត់ថ្មីលោក Xavi Hernandez នេះបើយោងតាមការរាយការណ៍របស់ El Nacional។
    អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United ចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ Depay បើកចំហរក្នុងការស្តាប់ការផ្តល់ជូនពីក្លឹបផ្សេងៗទៀត បើទោះបីជាគាត់ស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២លើកក្នុងការបង្ហាញខ្លួន ១៥ប្រកួតនៅក្របខណ្ឌ La Liga នៅរដូវកាលនេះក៏ដោយ។
    លើសពីនេះ ការចាប់អារម្មណ៍របស់ Barca ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធជើងចាស់ Edinson Cavani ពីក្លិប Manchester United អាចមានន័យថាពេលវេលាលេងរបស់ Depay នឹងមានកាន់តែតិចនាពេលអនាគត។ កុងត្រារបស់ Depay ជាមួយក្លឹបយក្សកាតាឡាននឹងផុតកំណត់នៅឆ្នាំ ២០២៣ ឯណោះ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី