គ្រូថ្មី Man Utd ចង់ផ្តល់ជូន Cavani បូកនឹងសាច់ប្រាក់នាំយក De Jong មកជួយតំបន់បម្រើ

25907
  • El Nacional បាននិយាយថា គ្រូបណ្ដោះអាសន្នរបស់ Manchester United លោក Ralf Rangnick បានកំណត់អត្តសញ្ញាណ Frenkie De Jong ជាខ្សែបម្រើកណ្តាលដ៏ល្អឥតខ្ចោះសម្រាប់គម្រោងរយៈពេលខ្លីរបស់គាត់នៅ Old Trafford ។
    លោក Rangnick ចាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែបម្រើអន្តរជាតិហូឡង់ De Jong ហើយអ្នកចាត់ការជនជាតិអាល្លឺម៉ង់វ័យ ៦៣ឆ្នាំរូបនេះ បើកចំហរក្នុងការរួមបញ្ចូល Edinson Cavani ជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងនេះ។
    វាជាសំណើដ៏ពិបាកសម្រេចចិត្តមួយសម្រាប់ Barcelona។ ក្រុមរបស់លោក Xavi ត្រូវការខ្សែប្រយុទ្ធដែលមានតម្លៃថោកជាមួយបទពិសោធន៍ខ្ពស់ ប៉ុន្តែ De Jong គឺជាសមាជិកដ៏សំខាន់មួយខ្វះមិនបានសម្រាប់ក្រុមយក្សអេស្ប៉ាញ។
    អតីតកីឡាករ Ajax Amsterdam គឺជាខ្សែបម្រើថ្លៃបំផុតនៅក្របខណ្ឌ La Liga នាពេលបច្ចុប្បន្នជាមួយនឹងតម្លៃខ្លួន ៩០ លានអឺរ៉ូ នេះបើយោងតាមការវាយតម្លៃរបស់ Transfermarkt ។ De Jong បានលេង ១២ ប្រកួតនៅលីគឱ្យ Barca មកទល់ពេលនេះ។ គាត់ស៊ុតបញ្ចូលទីបានមួយគ្រាប់ និង assist ២ ដង៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី